មានបង្អែកបើកសេវាបម្រើផ្លូវភេទ

ខេត្តរតនគិរី ៖ ដោយសារអំណាចទឹកលុយ ម្ចាស់ហាងកាហ្វេម្នាក់ ដែលគេដឹងថា ជាជនជាតិវៀតណាម មានបង្កប់សេវាផ្លូវភេទ ត្រូវបានមន្ទីរពាណិជ្ជកម្ម ខេត្តរតនគិរី ចេញលិខិតអនុញ្ញាត ប្រកបអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។ ម្ចាស់ហាងកាហ្វេ បង្កប់សេវាផ្លូវភេទមានឈ្មោះ ង្វៀង ធីថាញ់ម៉ាយ ជនជាតិវៀតណាម មានទីតាំងស្តិតនៅភូមិ អ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅតាមបណ្តោយ ផ្លូវជាតិលេខ៧៨ ក្បែរសាលាស្រុកអូរយ៉ាដាវ ។ http://ukk-news.com/wp-admin/index.php
ក្នុងហាងនោះ មានស្រ្តីជនជាតិវៀតណាម វ័យក្មេងៗប្រមាណ ៥-៦ នាក់ ជាអ្នករត់តុលក់កាហ្វេ បង្កប់សេវាផ្លូវភេទ ដោយកាហ្វេមួយកែវ តម្លៃ ២០០០រៀល ហើយបើកចង់ឡើងឋានសួគ៌ តម្លៃ ១៥ទៅ ២០ដុល្លា។ ហាងកាហ្វេនេះ ចាប់បើកលក់ និងបង្កប់សេវាផ្លូវភេទ ប្រមាណ ៣-៤ ឆ្នាំ កន្លងមកហើយ ដោយមានការឃុបឃិត ជាមួយអាជ្ញាធរដែនដី រហូតដល់ថ្នាក់លើ ទើបអាចដំណើរការ ដោយរលូនបែបនេះ។
ជាមួយគ្នានឹងសកម្មភាព ហាងកាហ្វេបង្កប់សេវាផ្លូវភេទ ដែលមានម្ចាស់ឈ្មោះ ង្វៀង ធីថាញ់ម៉ាយ ជនជាតិវៀតណាមនេះដែរ ប្រជាពលរដ្ឋ នៅស្រុកអូរយ៉ាដាវ បានធ្វើការរិៈគន់យ៉ាងខ្លាំង ដល់អាជ្ញាធរដែនដី និងសំណូមពរអោយ សមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធថ្នាក់លើ មេត្តាចាត់វិធានការ តាមផ្លូវច្បាប់ ព្រោះវាប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាពិសេសស្ត្រីខ្មែរ នៅក្នុងស្រុកអូរយ៉ាដាវ ទាំងមូលផងដែរ។
ទាក់ទិនទៅនឹងការ ចេញលិខិតអនុញ្ញាត ប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម អោយហាងកាហ្វេ បង្កប់សេវាផ្លូវភេទ នៅស្រុកអូរយ៉ាដាវនេះដែរ មិនអាចសុំការបំភ្លឺ ពីលោក ភូ ធាឡុំ ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តរតនគិរី បានទេ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ដោយពុំមានលេខ ទូរស័ព្ទទាក់ទង។ ដោយឡែកលោក ម៉ា វិចិត្រ អភិបាល ស្រុកអូរយ៉ាដាវ បានប្រាប់សារព័ត៌មាន កន្លងទៅនេះថា មានអ្នកធំកាង នៅពីក្រោយខ្នង គាត់ពិបាក បង្ក្រាបណាស់៕

WAT-25025

Loading...

Leave a Reply

Your email address will not be published. Required fields are marked *