មានបណ្តាញសង្គម ហ្វេសប៊ុកមួយចំនួនបានបង្ហោះរូបគុណម្ចាស់ ឌីន ពៅ សុគត ដោយសារការ ចាក់វ៉ាក់សាំង បង្ការ កូវិដ១៩នោះ គឺជាព័ត៌មានមិនពិតទេ

ភ្នំពេញ ៖ មានបណ្តាញសង្គម ហ្វេសប៊ុកមួយចំនួនបានបង្ហោះរូបគុណម្ចាស់ ឌីន ពៅ សុគត ដោយសារការ ចាក់វ៉ាក់សាំង បង្ការ កូវិដ១៩នោះ គឺជាព័ត៌មានមិនពិតទេ.! ។

១ គុណម្ចាស់ ឌីន ពៅ មិនទាន់បានចាក់វ៉ាក់សាំងនៅឡើយទេ ដូច្នេះ ការយករូបថតលោក មកផុសផ្សាព្ផ្សាយថាមកពីការចាក់វ៉ាក់សាំងបានលោកសុគតនោះជារឿងមិនពិតទេ។

២ គុណម្ចាស់ ឌីន ពៅ មានអាពាធ (រោគ)ប្រចាំកាយ ទើបធ្វើអោយលោក សុគតទាំងវ័យក្មេង បែបនេះ។

៣ បងប្អូនសាច់ញាតិ មិត្តភក្តិ សូមបដិសេធ រាល់ព័ត៌មានទាំងឡាយ បណ្ដាញសង្គមហ្វេសប៊ុក ដែលបានបង្ហោះកំពុងបំពុលសង្គម ក៏ដូចជាយកព្រះកាយលោកទៅលេងសើច ទាំងដែលក្រុមគ្រួសារមិត្តភក្តិ កំពុងតែមានសេចក្តីរន្ធត់អាណិតដល់លោក។

៚ក្រុមគ្រួសារស្នើសុំដល់អស់លោកអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ មេត្តាកែតម្រូវ និងពិនិត្យប្រភពអោយបានច្បាស់លាស់មុននឹងបង្ហោះ ៕

Loading...