មានប្រពន្ធរួចហើយ លួចទៅមានស្រីក្មេង ប្រពន្ធតាមទាន់ទាញបុ័ងតោដេញកាប់រត់ប្រាស់អាយូស

ភ្នំពេញ៖ បុរសម្នាក់បានរត់គេចខ្លួនទាំងព្រលឹងចុងសក់ សឹងថា ទាញខោស្លៀកមិនទាន់ ខណៈដែលប្រពន្ធតាមទាន់កំពុងធ្វើសកម្មភាពរួមរ័ក្សជាមួយក្មេងស្រីអាយុ១៤ឆ្នាំម្នាក់យ៉ាងរមួលក្រពើនោះ ហើយប្រពន្ធទ្រាំមិនបាន ក៏ទាញកាំបិតបុ័ងតោដេញកាប់ តែកាប់មិនត្រូវ ។

ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង២០ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្រោយពីរត់គេចខ្លួនបានមួយរយៈពេលខ្លី គឺនៅវេលាម៉ោង១៤ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ បុរសជាប្តីកំហូចរូបនេះត្រូវប្រពន្ធតាមរកឃើញនៅមុខរោងចក្រមួយកន្លែង ក៏នាំគ្នាព័ទ្ធចាប់រួចប្រគល់ខ្លួនឲ្យទៅអាជ្ញាធរប៉ុស្តិ៍ចោមចៅដើម្បីចាត់ការតាមនីតិវិធី ។

ប្រភពបានរាយការណ៍ថា ឪពុកម្តាយបុរសសង្ស័យ និងប្រពន្ធជាអ្នកប្តឹងសមត្ថកិច្ចឲ្យចាត់ការបុរសកំហូចនេះតាមនីតិវិធី ហើយគេនៅមិនទាន់ដឹងនៅឡើយថា ត្រូវប្រឈមនឹងទោសទណ្ឌកម្រិតណានោះទេ ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ អ៊ុន ម៉ាប់ អាយុ២២ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង រីឯប្រពន្ធ ឈ្មោះ អ៊ុយ ស្រស់ អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបណ្តោះអាសន្នក្នុងបន្ទប់ជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកអនីតិជនដែលចាញ់ល្បិចប្រុសព្រាននោះ ទើបតែអាយុ១៤ឆ្នាំប៉ុណ្ណោះ មានមុខរបរជាកម្មការិនីផ្នែកកាត់ព្រុយផងដែរ ហើយបានមកជួលបន្ទប់ជាន់ទី៤នៃអគារផ្ទះជួល ក្នុងភូមិ សង្កាត់ជាមួយជនសង្ស័យផងដែរ ។

ស្ត្រីអ៊ុយ ស្រស់ បានប្រាប់ថា នៅមុនពេលកើតហេតុ ប្ដីនាងបានឡើងទៅលំហែកាយនៅជាន់លើ នៃផ្ទះជួលដែលពួកនាងស្នាក់នៅ ហើយបន្ទាប់ពីបាត់យូរពេក នាងឡើងទៅរក ស្រាប់តែឃើញប្ដីកំពុងរួមរ័ក ជាមួយក្មេងស្រីម្នាក់ នៅលើជាន់ទី៤ ធ្វើឲ្យនាងអត់ទ្រាំមិនបាន ក៏ទាញកាំបិតបុ័ងតោដេញកាប់ ទាំងពីរនាក់ ប៉ុន្តែកាប់មិនត្រូវ ដោយពួកគេនាំគ្នារត់ចែកផ្លូវគ្នាអស់ ៕

saw

Loading...

Leave a Reply

Your email address will not be published. Required fields are marked *