មានផ្ទៃពោះ៤ខែខ្លាចប្រុសស្នេហ៍ដោះដៃ ទៅសុំអន្តរាគមន៍ពីអាជ្ញាធរ

ភ្នំពេញ៖នារីវ័យក្មេងម្នាក់បន្ទាប់ពីបង្កើតស្នេហាជាមួយយុវជនម្នាក់ រួមការងារជាមួយគ្នាអស់រយះពេល២ឆ្នាំ ថែមទាំងពឹងពាក់ពំណាក់អាស្រ័យ ជាមួយគ្នាទៀតផង ចុងក្រោយធ្វើឱ្យនាងកើតក្តីបន្ទិលសង្ស័យ ត្បិតខ្លាចប្រុសចរណៃគាត់ដោះដៃ បន្ទាប់ពីនាងមានផ្ទៃពោះ៤ខែ បែកធ្លាយរឿង ត្រូវបានសាច់ញាតិនាំមកសង្កាត់ចោមចៅ សុំឱ្យជួយអន្តរាគមន៍ក្នុងការទទួលខុសត្រូវទារកក្នុងផ្ទៃ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នារីវ័យក្មេងខាងលើមានឈ្មោះស ស ហ អាយុ១៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ក្រាំងតាយ៉ង ស្រុកពាមជរ៍ ខេត្តព្រៃវែង ។ នារីខាងលើ បច្ចុប្បន្នកំពុងមានផ្ទៃពោះ៤ខែ នេះបើតាមការពិនិត្យនៅមន្ទីរ ។ ចំណែកយុវជនដែលជាដៃគូរស្នេហ៍ តាមការអះអាងរបស់នារីខាងលើ មានឈ្មោះវាសនា អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ នៅលូប្រាំ មានទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើតាមការរៀបរាប់ពីនារីវ័យក្មេងខាងលើឱ្យដឹងថា ខ្លួនបានស្គាល់ជាមួយយុវជនឈ្មោះវាសនា អស់រយះ២ឆ្នាំកន្លងមកហើយ ថែមទាំងលួចបង្កើតស្នេហាជាមួយគ្នា ដោយពុំមានចាស់ទុំណាដឹងឮឡើយ ។ នាងបន្តទៀតថា ភាពស្និទ្ធស្នាលភាពផ្អែមល្ហែម ស្អិតរមួត ដូចស្ករតាំងម៉ែ ដោយភាពស្មោះស្ម័គ ឈានទៅដល់ប្រគល់ព្រហ្មចារី ជូនប្រុសបង ដោយសំអាង នៃទំនុកចិត្ត ថ្ងៃក្រោយគង់តែក្លាយជាប្តី-ប្រពន្ធនឹងគ្នា ទីបំផុតនាងមានផ្ទៃពោះ រហូតដល់ទៅ៤ខែពុំមានឪម៉ែដឹងឡើយ រហូតមកដល់ព្រឹកថ្ងៃទី៣០ខែធ្នូ ម្តាយមីងដឹងរឿងធ្លាយបែកឮដល់ម្តាយសួរនាំ ខ្លាចខាងប្រុសដោះដៃ ទើបនាំមកសង្កាត់ចោមចៅ បន្ទាប់ពីប្រុសបងខុសប្លែកពីមុន គ្រាដើមឡើយ មកជាញឹកញាប់ មកដល់ទៅនាងមានផ្ទៃពោះ យូរៗទើបឃើញមុខគ្នាម្តង ។
បើតាម សាច់ញាតិខាងស្រី បានឱ្យដឹងថា គាត់នឹងក្មួយស្រី ស្នាក់នៅផ្ទះជួលផ្សេងគ្នា ហើយម៉្យាង គាត់ក៏មមាញឹក រវល់តែការងារ ហើយក៏មិនបានមើលថែក្មួយស្រី ដែរ ម៉្យាងវិញទៀត ក្មួយស្រី ខ្លួនធំក្រមុំពេញវ័យ ការងារ ធ្វើរៀងខ្លួន ខុសត្រូវដឹងខ្លះហើយ ចំពោះ ការប្រតិព័ទ្ធ ស្នេហាពួកគេទាំង២នាក់ គាត់ក៏មិនដឹងដែរ ទើបតែរយះពេលចុងក្រោយថ្មីៗនេះ បន្ទាប់ពីឃើញ ពោះក្មួយស្រី ប៉ោងធំឡើង មិនមែនជាមនុស្សធាត់ សង្ស័យឃាត់សួរនាំ ទើបដឹងរឿង នាំទៅពិនិត្យនៅពេទ្យ ទើបដឹងថា មានផ្ទៃពោះ៤ខែបាត់ទៅហើយ ។
ដោយភាពមន្ទិលសង្ស័យ ខ្លាចយុវជនខាងលើ មិនទទួលខុសត្រូវ រឿងកូនក្នុងផ្ទៃ នារីវ័យក្មេងត្រូវបាន សាច់ញាតិនាំមកសង្កាត់ចោមចៅ ឱ្យជួយអន្តរាគមន៍ ។ តែបើតាមការស្តាប់យល់ពីសាច់រឿង នារីរូបនេះ ជាមួយយុវជនជាគូរស្នេហ៍ មិនមែនជារឿងបទល្មើសអ្វីឡើយ ខណ:ដែលអ្នកទាំង២បានត្រូវរ៉ូវគ្នា ដោយសារការស្រឡាញ់គ្នា ប្តូរផ្តាច់ នាងហ៊ានលះបង់ខ្លួនប្រាណ ជួនប្រុសស្នេហ៍ ដោយភាពស្មោះស្ម័គ ខុសតែម៉្យាង នាងហ៊ានទុំមុនស្រគៀល ពុំមានម៉ែឪ ចាស់ទុំណាដឹងឮឡើយ ។ ដោយឡែក នេះឡ្រាន់តែការខ្លាចក្រែង ខាងប្រុសដោះដៃតែបុ៉ណ្ណោះ ហើយ ចាស់ទុំក៏មិនទាន់ បានជួបសម្តីភាគីខាងប្រុសដែរ ថាតើគោលញំនិតយ៉ាងណានោះ ។ ក្រោយពី ពិភាគ្សាពិគ្រោះយោបល់រួច នារីវ័យក្មេង និងសាច់ញាតិ វិលត្រឡប់ទៅផ្ទះវិញ ។

2015_12_31_08_52_01

Loading...

Leave a Reply

Your email address will not be published. Required fields are marked *