មានសិប្បកម្មកែច្នៃឈើជាច្រើនកន្លែងនៅតំបន់បាតអាងសេសានក្រោម 2ស្រុកសេសានខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង:សិប្បកម្មកែច្នៃឈើប្រមាណជា 10 កន្លែងនៅក្នុងឃុំស្រែគរស្រុកសេសានខេត្តស្ទឹងត្រែងគឺមិនមានការចុះបង្ក្រាបទេ។

ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថានៅក្នុងឃុំស្រែថ្មីស្រុកសេសានខេត្តស្ទឹងត្រែងមានទីតាំងសិប្បកម្មសម្រាប់កែច្នៃឈើជាច្រើនកន្លែងប៉ុន្តែមិនមានការចុះបង្ក្រាបទេគឺមានតែអ្នកទៅប្រមូលលុយ។

ប្រភពបានឱ្យដឹងទៀតថាសិប្បកម្មទាំងនោះបានកែច្នៃឈើពាក់កណ្តាលសម្រេចហើយបានដឹកតាមរថយន្តប្រភេទសាំយ៉ុងចេញពីក្នុងតំបន់វារីអគ្គិសនីសេសានក្រោម 2 មកទម្លាក់នៅតាមព្រៃចម្ការស្វាយចន្ទីបន្តដឹកចេញទៅក្រៅខេត្ត។ឈើដែលអាចចេញពីតំបន់បាតអាងបានគឺត្រូវឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់កងរាជអាវុធហត្ថនៅតំបន់នោះ។ករណីដឹកជញ្ជូនលួចលាក់បែបនេះទំនងជាមានការត្រូវរ៉ូវគ្នាជាមួយអ្នកការពារលាក់បាំងនិងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តទើបអាចដឹកចេញទៅក្រៅខេត្តបាន។បើសិនជាគ្មានការអនុញ្ញាតឱ្យឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យទេនោះឈើទាំងរថយន្តក៏មិនអាចដឹកចេញរួចដែរ៕

Loading...