មានអាការៈមិនស្រួលចុះពីលើផ្ទះទៅបត់ជើងដួលផ្កាប់មុខ ដាច់ខ្យល់ស្លាប

ខេត្តកំពង់ចាម៖ បុរសម្នាក់មានអាការៈវិលមុខ សង្ស័យថាខ្យល់គរត្រូវបានដួលដាច់ខ្យល់ស្លាប់ភ្លាមៗមុនពេលសាច់ញាតិបញ្ជូនទៅរកក្រុមគ្រូពេទ្យឲ្យជួយសង្គ្រោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៧តុលា២០១៥ស្ថិតនៅភូមិអ្នកតាស្នឹងឃុំបឹងណាយស្រុកព្រៃឈរខេត្តកំពង់ចាម។

លោកវរសេនីយ៍ត្រីកែវស៊ាងហ៊ាន់អធិការនគរបាលស្រុកព្រៃឈរបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះសុខវ៉ាន់ភេទប្រុសអាយុ៤២ឆ្នាំនៅក្នុងភូមិឃុំកើតហេតុខាងលើ

មុនពេលកើតហេតុជនរងគ្រោះបានក្រោកពីដំណេកចុះទៅបត់ជើងតូចត្រង់សំយាបផ្ទះខណៈដែលកំពុងបត់ជើងតូចក៏ស្រាប់តែដួលផ្កាប់

មុខទៅលើដីភ្លាមៗនោះក្រុមសាច់ញាតិបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិចពេទ្យឯកជនមួយតែជនរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ករណីនេះសមត្ថកិច្ចជំនាញបានបង្កើតគណៈកម្មការចម្រុះចុះពនិត្យមើលលើសាកសពជនរងគ្រោះមិនមានស្លាកស្នាមអ្វីឡើយគឺស្លាប់ដោយ

ខ្យល់គមិនពាក់ព័ន្ធនិងបទល្មើសទេហើយសពជនរងគ្រោះត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

07-10-201559921 59923 59924

Loading...

Leave a Reply

Your email address will not be published. Required fields are marked *