មាន​ករណី​ស្លាប់​ម្នាក់​ទៀតហើយ ដោយ​ជម្ងឺ​កូ​វីដ ១៩ នៅ​ខេត្តកំពង់ឆ្នាំង​

កំពង់ឆ្នាំង​៖ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តកំពង់ឆ្នាំង លោក​វេជ្ជ បណ្ឌិត ប្រាក់ វ៉ុ​ន បានអោយដឹង នៅវេលា​ម៉ោង​ប្រមាណ​ជាង ៧​និង​៤៩​នាទី ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១ មាន​ករណី​ស្ត្រី​ម្នាក់ ឈ្មោះ សូ ហៀ​ង អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ អណ្តូង ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបាន​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង នា​វេលា​ម៉ោង​ប្រមាណ​ជា ២ ទៅ ៣ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១ ។​

​ប្រធាន​មន្ទី​សុខាភិបាល​ខេត្ត បាន​បញ្ជាក់ថា ស្ត្រី​ខាងលើនេះ បាន​ជិះ​ម៉ូតូ​កង់​បី តាំងពី​ភ្នំពេញ នៅ​ថ្ងៃ​ម្សិលមិញ ហើយ​តម្រង់​មកកាន់​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ផ្ទាល់​តែម្ដង ដោយមាន​អាកា​រៈ មិន​ស្រួល ដើម្បី​ឲ្យ​គ្រូពេទ្យ ជួយ​ពិនិត្យ ក្រុមគ្រូពេទ្យ បាន​យក​សំណាក ទៅពិនិត្យ​បន្ទាន់ ឃើញថា គាត់​មាន​វិជ្ជមាន​កូ​វីដ ១៩ រហូតដល់​ម៉ោង ២ យប់ បានទទួល​មរណភាព ដោយឡែក សាកសព​ស្ត្រី ខាងលើ ត្រូវបាន​រំលាយ នៅ​ខេត្តកំពង់ឆ្នាំង មិន​ប្រគល់អោយ​ក្រុមគ្រួសារ​ទេ ។​

​នៅ​ព្រឹក​នេះដែរ ប្រធាន​មន្ទី​សុខាភិបាល ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា ស្ត្រី​ខាងលើ ត្រូវបាន​ក្រុមគ្រូពេទ្យ យក​សំណាក​ភ្លាមៗ ឃើញថា មាន​វិជ្ជមាន​កូ​វីដ ១៩ តែ​ខាង ក្រសួងសុខាភិបាល មិនទាន់​បានប្រកាស នៅឡើយ​ទេ ។ អ្នកពាក់ព័ន្ធ ក៏​មិនមាន​ដែរ ដោយ​គាត់​បាន​ជិះ​ផា​ស្អាប់​ពី​ផ្សារ​តូច​មក​តែម្តង​។ មកដល់ពេលនេះ ធ្វើអោយ​ចំនួន អ្នកស្លាប់ ដោយ​កូ​វីដ ១៩ មាន ២ ករណី​ហើយ ក្នុង​ខេត្តកំពង់ឆ្នាំង​៕

Loading...