មាន​ភស្តុ​តាង​ថា​អ៊ុយ​ក្រែ​ន​ជា​អ្នក​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៊ី​

​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ក្រុម​អ្នក​ស្រាវ​ ជ្រាវ​របស់​រុ​ស្ស៊ី​បាន​ប្រកាស​ភស្ដុ​តាង​ថ្មី​ មួយ​ថា​ យន្ដហោះ​ដឹក​អ្នកដំណើរ​ MH-​ 17​ របស់​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​អ៊ែ​រ​ ឡាញ​អាច​ត្រូវ​បាន​យន្ដហោះ​ចម្បាំង​ របស់​​សារព័ត៌មាន​ Interfax​ របស់​រុ​ស្ស៊ី​ បាន​ដកស្រង់​សម្ដី​លោក​ Vladimir​ Markin​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ ស្រាវជ្រាវ​របស់​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​ យន្ដហោះ​ចម្បាំង​ SU-25​ ជា​អ្នក​បាញ់​ ទម្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​ខាងលើ​។​នៅ​ពេល​ដែល​យន្ដហោះ​ SU-25​ ហោះ​ ហើរ​បាន​បំពាក់​កាំជ្រួច​មី​ស៊ី​ល​វាយ​ ប្រហារ​ដែនអាកាស​ ប៉ុន្ដែ​នៅ​ពេល​ ដែល​យន្ដហោះ​ចុះ​ចត​ មី​ស៊ី​ល​នោះ​មិន​ មាន​ទៀត​ឡើយ​ ។​

​គណៈកម្មាធិការ​ស្រាវជ្រាវ​របស់​ រុ​ស្ស៊ី​បាន​ពឹងផ្អែក​ទៅ​លើ​ភស្ដុ​តាង​ទាំង​ ប៉ុន្មាន​ដែល​ទទួល​បាន​បញ្ជាក់​ថា​ កម្លាំង​ ទាហាន​អ៊ុយ​ក្រែ​ន​ពិតជា​ជាប់​ពាក់ព័ន្ធ​ ករណី​បាញ់​ទម្លាក់​យន្ដហោះ​ដឹក​អ្នក​ ដំណើរ​២៩៨​នាក់​របស់​ម៉ា​ឡេ​ស៊ី​ពិត​ ប្រាកដ​មែន​ ។​ រដ្ឋាភិបាល​ទីក្រុង​គៀវ​ ក៏​ បាន​ច្រាន​ចោលការ​ចោទប្រកាន់​ទាំង​ នោះ​ ដោយ​ចាត់​ទុក​ថា​ នេះ​ជា​ការ​ទម្លាក់​ កំហុស​ដោយ​ចេតនា​មក​លើ​អ៊ុយ​ក្រែ​ន​។​

​ពាក់ព័ន្ធ​នឹង​អ្នក​ណា​ដែល​បាញ់​ទម្លាក់​ យន្ដហោះ​ម៉ា​ឡេ​ស៊ី​មក​ទល់​ពេល​នេះ​ នៅ​តែ​មិន​ទាន់​រក​ចម្លើយ​ឃើញ​នៅ​ ឡើយ​ ដោយ​ភាគី​រុ​ស្ស៊ី​ ក៏​ដូច​ជា​អ៊ុយ​ ក្រែ​ន​ និង​លោក​ខាងលិច​បាន​ចោទប្រកាន់​ ទម្លាក់​កំហុស​គ្នា​ទៅ​វិញ​ទៅ​មក​ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *