មាស សាលី ស្កាត់ទៅជួប ចាន់ សម័យ ដល់ផ្ទះជួលដើម្បីបង្ហាញទឹកចិត្តក្នុងនាមជាមិត្តភក្តិល្អ ធ្លាប់តស៊ួក្នុងជីវិតសិល្បៈ

ភ្នំពេញ៖ តារាចម្រៀងសម្លេងថ្នម លោក មាស សាលី ដោយបានឃើញពីរូបភាព របស់ លោក ចាន់សម័យ ដែលជាតារាចម្រៀងល្បីរូមជំនាន់ ជាមួយគ្នាត្រូវ បានគេបង្ហោះក្នុងហ្វេសប៊ុក ស្ថិតក្នុងសភាពរស់នៅលំបាក ដោយការស្ទួចត្រីចិញ្ចឹម គ្រួសារ និងព្រោះតែចង់ដឹងការពិត លោកក៍បានចុះទៅដល់ផ្ទះ នៅព្រែកលៀប ខណះ លោកចាន់ សម័យ បានសម្ងំរស់នៅ ផ្ទះជូល ជាមួយប្រពន្ធ នឹងកូនៗដល់ទៅ៥នាក់ ប្រុស២ ស្រី៣ ស្ថិតនៅក្នុងបន្ទុកគ្រួសារ (សិក្សា)។

ការជួបនេះដែរ លោក មាស សាលី ក៍បានជីកសួរ ប៉ុន្តែលោកចាន់ សម័យ ហាក់ខ្មាសអៀន មិនចង់ឲ្យគ្រប់គ្នាដឹង គាត់គ្រាន់តែបង្ហើប នៅរឿងរ៉ាវខ្លះៗ ដែលបានជួបប្រទះ ដែលធ្វើឲ្យលោកធ្លាក់ខ្លួនដល់ថ្នាក់នេះ ថែមទាំងមានជំងឺប្រចាំកាយទៀត ។

ដោយក្តីអាណិតអាសូរដល់លោក ដែលបានប្រឹងប្រែងរកសុីចិញ្ចឹមកូនដល់ទៅ ៥នាក់ លោក មាស សាលី ក៏បានជូនជាទឹកប្រាក់ខ្លះៗ ដើម្បីជួយសំរួលដល់ជីវភាពបានមួយគ្រា ក្នុងនាម ជាមិត្តភក្តិល្អ ធ្លាប់តស៊ួក្នុងជីវិតសិល្បះជាមួយគ្នា ពីមុនមក ៕

 

អាចទំនាក់ផ្ទាល់តាមរយះលេខទូរស័ព្ទ 017 557 221

Loading...