មាស សុខរតនៈ ច្រានចោលចំពោះ​ រូបភាពសិចសីុ​របស់​ សុគន្ធ នីសា​

ភ្នំពេញ៖ តារាចម្រៀង ធ្លាប់និយម​តុបតែងខ្លួន បែបជានារី ស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា ថ្មីៗនេះ បានទទួល រង​ព្រនង់ នៃការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជន ទៅលើការ ស្លៀកពាក់​ខោរឹប សិចស៊ីខ្លាំងជ្រុល​ប្រុសៗ​ឃើញ ហើយចង់​ឈាមច្រមុះ ធ្វើឲ្យទស្សនិកជន និងអ្នកនិយម លេងបណ្តាញ ទំនាក់ទំនងសង្គម Facebook ជា​ច្រើនធ្វើការរិះគន់ នាងយ៉ាងខ្លាំង ។ ប៉ុន្តែទាក់ទងនឹង ការរិះគន់ខាងលើនេះ ត្រូវបាន លោក មាស សុខរតនៈ ចេញ​មុខច្រានចោល ទាំងស្រុងថា រូបភាពនោះ មិនមែនជា ការពិតឡើយ គឺមានអ្នកមាន បំណងចង់ធ្វើបាប និងជាន់ឈ្លី កិត្តិយសរបស់ នីសា ។

ជុំវិញព័ត៌មានថា តារាចម្រៀងស្រី មានទឹកដមសំនៀង ពីរោះរណ្តំចិត្ត កញ្ញា សុគន្ធ នីសា ទទួលរង ការរិះគន់នេះ ត្រូវបានអ្នក គ្រប់គ្រងទូទៅ របស់ផលិតកម្ម ថោន លោក មាស សុខរតនៈ ចេញមុខបកស្រាយ ប្រាប់គេហទំព័រពត៌​មាន​ តាមទូរស័ព្ទ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នេះថា លោកបានឃើញរូបថត របស់ សុគន្ធ នីសា ដែលត្រូវ​បាន គេរិះគន់ហើយ ដោយលោក ចាត់ទុកថា រូបភាពនោះ ជារូបកាត់ត មានគេយករូបនោះ ទៅកែដោយមាន​ចេតនា ចង់ធ្វើឲ្យ ខូចកេរ្តិ៍ឈ្មោះ និងជាន់ពន្លិច នីសា ។

comment

poly thap

Sokhun Nisa 1

អ្នកចាត់ការទូទៅ របស់ផលិតកម្ម ថោន រូបនេះ បានប្រាប់ឲ្យ ដឹងទៀតថា “គ្រប់យ៉ាងដែល ធ្វើឲ្យទស្សនិកជន ធ្វើ​ការរិះគន់ ទៅលើ នីសា នោះ គឺដោយសារ​តែមាន អ្នកមានបំណង​ចង់ធ្វើបាប និងជាន់ឈ្លីនាង ដោយសារតែការ ច្រណែនឈ្នានីស ។ ខ្ញុំគិតថា ទង្វើបែបនោះ អាចជាអ្នក សិល្បៈដូចគ្នា ដែលឃើញ នីសា ឡើងកូដខ្លាំង សម្បូរ​ការងារ ដូច្នេះក៏យក រូបនោះទៅកែ ហើយធ្វើឲ្យខូចឈ្មោះ របស់នាង តែម្តង” ។

លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹង បន្ថែមទៀតថា “សម្រាប់ទង្វើបែបនេះ ខ្ញុំសុំកុំឲ្យមាន តទៅទៀតអី ព្រោះថា​ការ ធ្វើបែបនេះ វាធ្វើឲ្យប៉ះពាល់ សេចក្តីថ្លៃថ្នូរ កេរ្តិ៍ឈ្មោះ និងកិត្តិយសមនុស្សស្រី យើងមិនអាច ជាន់គេឲ្យលិច ហើយដើម្បីបានល្បី ខ្លួនឯងនោះទេ។ ខ្ញុំដឹងថាសម្រាប់ អ្នកសិល្បៈ ឲ្យតែឈរកាន់តែខ្ពស់ គឺកាន់តែប៉ះ ខ្យល់​បោក​ខ្លាំង វាជារឿង​ធម្មតា តែខ្ញុំរំពឹងថា មុននឹងក្រោយ ការពិតគង់ តែលាតត្រដាង ។ ក្នុងនោះ ខ្ញុំក៏សូមបញ្ជាក់ ផងដែរថា ទង្វើធ្វើបាបនីសា នេះ មិនមែន ជាទង្វើរបស់អ្នកនៅ ក្នុងផលិតកម្មទេ ព្រោះពួកបង ស្រឡាញ់គ្នា ប្រៀបដូចបងប្អូន ហើយខ្ញុំ ក៏មិនដឹងច្បាស់ ដែរថា អ្នកដែលធ្វើបាប នីសា នោះ ជានរណា…!!”៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *