មា្ចស់ផ្ទះចាក់សោចោលទៅក្រុងព្រះសីហនុអស់ សង្ស័យមិនបិទបារ៉ែតភ្លើងទុស្សេឆេះម៉ត់

ភ្នំពេញ ៖ លំនៅដា្ឋនសាងសង់អំពីថ្មក្រោមឈើលើ ដំបូលប្រក់សង្ក័សីទំហំ៣គុណនឹង៦ម៉ែត្រ១ខ្នងលេខ៣៨ ស្ថិតនៅចំណុចផ្លូវឌឿងហែម ក្នុងក្រុមទី៣៨A ភូមិទី៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ ដែលគេដឹងថា ជារបស់មន្រ្តីកងរាជអាវុធហត្ថមួយរូប ម្ចាស់ចាក់សោចោលទៅក្រុងព្រះសីហ នុ សង្ស័យមិនបិទបារ៉ែតភ្លើង បណ្តាលឲ្យទុស្សេខ្សែ ឆេះអស់គា្ននសល់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៣និងង៣០នាទីទៀបភ្លឺថ្ងៃទី០៣ ខែកុម្ភៈ២០១៦នេះ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុឲ្យដឹងថា ផ្ទះលំនៅដ្ឋានដែលរងគ្រោះអគ្គីភ័យ លេបត្របាក់ឆេះអស់គា្ននសល់១ខ្នងខាងលើនេះ មានម្ចាស់ឈ្មោះហេង ប្រាក់សុធ. ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាមន្ត្រីបំរើការងារនៅក្នុងអង្គភាពកងរាជអាវុធហត្ថមា្នក់ ។ ហើយករណីហេតុការណ៏គ្រោះអគ្គីភ័យនេះ គឺកើតឡើងស្របខណពេលក្រុមមា្ចសផ្ទះ ចក់សោចោលនាំគា្នទៅក្រុងព្រះសីហនុអស់ ប៉ុន្តែសង្ស័យតែមិនបានបិទបារ៉ែតភ្លើង ។ ទើបបណ្តាលឱ្យទុស្សេខ្សែឆេះអស់បែបនេះ ។ ដោយម៉ោងកើតហេតុខាងលើ ស្រាប់តែឃើញមានផ្សែងហុយ ចេញមកពីផ្ទះជាន់ទី១យ៉ាងសន្ធោសន្ធៅ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅជិតខាង នាំគ្នាតទុយោទឹកជួយបាញ់រំលត់ ។ ផ្អើលដឹងដល់សមត្ថកិច្ចមូលដ្ឋន ហៅរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការ នគរបាលរាជធានីភ្នំពេញចំនួន៦គ្រឿង មកជួយធ្វើអន្តរាគមន៏ផងដែរ ប៉ុន្តែគួឱ្យសោកសា្តយមូលហេតុដោយសាតែ ស្ថានភាពផ្លូវតូចចង្អៀតមិនអាចបើកចូលទៅដល់ បានត្រឹមតែឈប់នៅលើផ្លូវ៣៤៨ ហើយតទុយោបាញ់អស់៥គ្រឿងទើប រលត់ទាំងស្រុង ។
អគ្គីភ័យខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីទុស្សេខ្សែភ្លើងឆាបឆេះអស់ជាន់ទីមួយទាំងស្រុង តែមិនទាន់ឆ្លងរាលដាលទៅដល់ផ្ទះអ្នកជិតខាងទេ ៕

2016_02_03_11_22_46_1

2016_02_03_11_22_46_3

2016_02_03_11_22_46_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *