មិនចង់ឲ្យប្តីទិញរថយន្តថ្មី កុហកថាត្រូវគេដាក់ថ្នាំយកអស់លុយ៤ពាន់ដុល្លារ

ខេត្តបន្ទាយមានជ័យ៖ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវយ៉ាងល្អិតល្អន់បានបញ្ជាក់ថា ករណីស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខដាក់ថ្នាំយកលុយអស់៤ពាន់ ដុល្លារ ពេលចេញពីខ្ចីនៅធនាគារអេស៊ីលីដា កាលពីរសៀលថ្ងៃទី៤ ធ្នូ កន្លងទៅ នោះ គឺជារឿងមិនពិតទេ មូលហេតុពិតគឺស្ត្រីរូបនោះបានលេបថ្នាំងងុយដេកលើសកំណត់ ដើម្បីប្រើល្បិចយកលុយទៅលាក់មិនចង់ឲ្យប្តីរបស់ខ្លួនយកលុយទៅទិញ រថយន្តថ្មី។
ការអះអាងខាងលើធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ ធ្នូ ម្សិលមិញ បន្ទាប់ពីត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមកាម៉េរ៉ាសុវត្ថិភាពរបស់ ធនាគារអេស៊ីលីដា កាម៉េរ៉ាសុវត្ថិភាពរបស់សណ្ឋាគារ និងកាម៉េរ៉ាជាងឡានតាមផ្លូវ ហើយបានបង្ហាញថា ស្ត្រីរងគ្រោះដែលបានប្តឹងថាត្រូវគេដាក់ថ្នាំយកលុយអស់៤ពាន់ដុល្លារ នោះ មិនមានឃើញជនណាជិះម៉ូតូ ឬឡានតាមក្រោយឡើយ។
ក្រោយពីទទួលបានការបង្ហាញច្បាស់លាស់ពីសមត្ថកិច្ចរួចមក ស្ត្រីឈ្មោះ អ៊ន មុំ មានទីលំនៅភូមិឬស្សី សង្កាត់ពន្លា ក្រុងសេរីសោភ័ណ បានសារភាពថា៖ រូបនាងមិនបានត្រូវគេដាក់ថ្នាំយកលុយនោះទេ គឺនាងបង្កើតរឿងប្រឌិតដើម្បីកុំឲ្យប្តីយកលុយដែលខ្ចីនោះ ទៅទិញរថយន្តថ្មីតែប៉ុណ្ណោះ។
ស្ត្រីរូបនោះបន្តថា លុយដែលខ្ចីពីធនាគារចំនួន៤ពាន់ដុល្លារនោះ នាងបានយកទៅទិញទូរស័ព្ទ៣គ្រឿង ហើយយកថ្នាំងងុយដេករបស់ម្តាយក្មេកលេបអស់៣គ្រាប់ ទើបធ្វើឲ្យខ្សោយដូចជាត្រូវថ្នាំគេអញ្ចឹង។
បើទោះជាយ៉ាងនេះក្តី សូមរំលឹកថា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងក្រុងសេរីសោភ័ណ ខណៈស្ត្រីមា្នក់នោះត្រូវបានគេប្រទះឃើញដួលសន្លប់ក្បែម៉ូតូ មួយគ្រឿង ហើយក្រោយពេលដឹងខ្លួន នាងបានប្រាប់សមត្ថកិច្ចថា ត្រូវជនមិនស្គាល់មុខទះស្មាមួយដៃហើយបាត់ស្មារតី រួចយកលុយអស់ ចំនួន៤ពាន់ដុល្លារ៕

12348573_948291495260510_1709993495_n

12358527_948291515260508_793300731_n

12358539_948291551927171_1119605414_n(1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *