ខេត្តព្រះសីហនុ៖ មានការភ្ញាក់ផ្អើល ខណៈបុរសម្នាក់បានធ្វើអត្តឃាតដោយចាក់សាំងដុតខ្លួនឯង ថ្ងៃទី ៨មីនា ឆ្នំា២០២១ នៅចំណុចរង្វង់មូលសួនច្បារវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ។
គេនៅមិនទាន់ស្គាល់អត្តសញ្ញាណ បុរសរូបនេះនៅឡើយទេ។ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានជួយនាំយកបុរស ដែលរងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះជីវិត។ចំពោះមូលហេតុនៃការធ្វើអត្តឃាតក៏ពុំមានអ្នកណាដឹងដែរ៕
