មិនដឹងដល់អាណត្តិមួយណានោះទេ ទើបគេព្រមធ្វើផ្លូវមួយខ្សែនេះឲ្យពលរដ្ឋស្រួលចិត្ត

ខេត្តតាកែវ ៖ ផ្លូវ​មួយ​ខ្សែរ​ដែល​ ត​ភ្ជាប់​ពី​គល់​ស្ពានភូមិ​ចុង​ថ្នល់​ មក​ដល់​ក្លោ​ង​ទ្វារ​វត្ត​បារាយ​ណ៍ ​ដែល​ស្ថិត​ក្នុង ​សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ កណ្តាល​បេះដូង​ខេត្តតាកែវ​នោះ​បាន​ទទួល​រង​កា​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​មេឃ​បាន​ធ្លាក់​ភ្លៀង​ស្ទើ​តែ​រាល់​ថ្ងែ​នោះ​ ធ្វើ​អោយ​កំណាត់​ផ្លូវ​១​ខ្សែ​នេះ​មាន​ប្រវែង​តែ​ជិត​១០០០​ម៉ែត្រ​ប៉ុណ្ណោះ តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត ឬ​មន្ទីរ​ជំនាញ​យក​ភ្នែក​មើល​ឡើយ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​មក​ជួប​ការ​លំបាក​នេះ​ជាង​៥​អាណត្តិ​មក​ហើយ ។

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​បារាយណ៍​បាន​នាំ​គ្នា​និយាយ​រិះគន់​ថា មិនដឹង​មក​ពី​មូលហេតុ​អ្វី​ទេ​បានជា​អាជ្ញាធរ​ខេត្តតាកែវ និង​មន្ទី​ជំនាញ​មិន​អភិ​ឌ្ឍ​ន៍​ផ្លូវ​១​ខ្សែ​នេះ​ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល​នោះ​ ហើយ​កំណត់​ផ្លូវ​១​ខ្សែ​នេះ​មាន​សារៈសំខាន់​បំផុត​ដោយ​ត​ភ្ជាប់​ផ្លូវ​ពី​ស្រុក​សំរោង​ ហើយ​ប្រជាពលរដ្ឋ​ដឹក​ទំនិញ​ទៅ​មក​យ៉ាង​សកម្ម ។

ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​និយាយ​ទៀត​ថា ផ្លូវ​១​ខ្សែ​នេះ​ដើម្បី​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល​នោះ​ ត្រូវ​បាន​ព្រះសង្ឃ​តាម​វត្ត​តែងតែ​ដាក់​មេក្រូ​តាម​ផ្លូវ​ដើម្បី​រៃ​អង្គាស​បច្ច័យ​ពី​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ដើម្បី​ទិញ​ដី​យក​មក​ចាក់​ជង្ហុក​នៅ​លើ​ផ្លូវ​១​ខ្សែ​នេះ ហើយ​អោយ​តែ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ជួប​ការ​លំបាក​នោះ ព្រះសង្ឃ​នឹង​ដាក់​មេក្រូ​រៃ​អង្គាស​បច្ច័យ​ទិញ​ដី​យក​មក​ចាក់​លើ​ផ្លូវ​១​ខ្សែ​​នេះ​រហូត​មក ហើយ​មក​ដល់​ពេល​នេះ​ស្រប​ពេល​មេឃ​បាន​ធ្លាក់​ភ្លៀង​មក​ស្ទើ​តែ​រាល់​ថ្ងែ​នោះ​ធ្វើ​អោយ​ផ្លូវ​នេះ​មាន​ជង្ហុក បែក​ភក់ជ្រាំ ធ្វើ​ដំណើរ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​បំផុត ហើយ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​បាន​បង្ខំចិត្ត​វាង​ទៅ​តាម​ផ្លូវ​វត្ត​ត្រសក់​ផ្អែម​វិញចង់ខ្ទេចផ្លូវវត្តត្រសក់ផ្អែម១ទៀតហើយ​ ចំពោះ​ផ្លូ​១​ខ្សែ​នេះ​មិនដឹង​ពេល​ណា​គេ​ធ្វើ​អោយ​នោះ​ទេ ។

ទាក់ទង​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក​ណុ​ប នី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ប្រាប់​អ្នកកាសែត តាម​ទូរ​សព្ទ័​ថា ​កំណាត់​ផ្លូវ​ខាងលើ​នេះ ​ខាង​មន្ទី​អភិវឌ្ឍ​ជនបទ​ជា​អ្នក​ធ្វើ​ដោយ​គំរោង​អី​ឌី​ប៊ី ។ ចំណែក​ខាង​ប្រធាន​មន្ទី​អភិវឌ្ឍ​ន៏​ជនបទ យើង​មិន​អាច​ទាក់​សុំ​បំភ្លឺ​បាន​ទេ​ ៕

Loading...