មិនដឹងថាមានវិបត្តិអ្វីទេ បុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯងដោយរត់ចូលដេកលើផ្លូវរថភ្លើង

ភ្នំពេញ៖ មិនដឹងថាមានវិបត្តិអ្វីទេ បុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯងដោយរត់ចូលដេកលើផ្លូវរថភ្លើងឱ្យរត់ភ្លើងកិនដាច់ជា២កំណាត់ ទោះបីមានមនុស្សជាច្រើនជួយចាប់ឃាត់ដែរតែចាប់មិនឈ្នះ ។

ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ បុរសម្នាក់ត្រូវរថភ្លើងកិនដាច់ជាពីរកំណាត់ បានស្លាប់យ៉ាងអាណោធអាធ័ម ដោយសារតែរត់ចូលក្នុងរថភ្លើងកំពុងធ្វើចរាចរណ៍ នៅលើផ្លូវដែកដូចធម្មតា ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ កា រស់នៅម្តុំសាលាឥន្ទ្រទេវី ។ ហើយការធ្វើអត្តឃាតនេះប្រហែលជាមានវិបត្តិផ្លូវចិត្ត ឬបញ្ហាអ្វីនៅក្នុងគ្រួសារក៏មិនដឹង ដោយដើរចុះដើរឡើង រហូតស្រាប់តែឃើញ រថភ្លើងកំពុងតែធ្វើដំណើរលើផ្លូវ ក៏ស្ទុះរត់ទៅចូលនៅក្រោមរថភ្លើងបណ្តាលឲ្យរថភ្លើងកិនដាច់ជាពីរកំណាត់ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតតែម្តង។

ក្រោយកើតហេតុ សាច់ញាតិបានទៅដល់យំសោកយ៉ាងខ្លាំងផងដែរ។ សាកសពត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...