មិនទាន់ចប់ទេករណីលោកអធិការរងស្រុកសំរោងទងដែលដោះអាវរត់ទៅរកវាយគេដល់ក្នុងផ្ទះ

កំពង់ស្ពឺ: រឿងរ៉ាវករណីលោកអធិការរងស្រុកសំរោងទងដែលគិតមកដល់ពេលនេះមានរយៈពេលជិតមួយខែទៅហើយដែលរឿងបានកើតឡើងហើយជនរងគ្រោះក៏ត្រូវបានអនុញ្ញាតឲ្យវិលទៅលំនៅឋានវិញដែរ។ដោយឡែកថ្នាក់លើនិងតំណាងអយ្យការនៅកំពុងតែដំណើរការរឿងក្តីមួយនេះជាបន្ត។ជាក់ស្ដែងបើយោងតាមប្រភពបានបង្ហើបថាថ្នាក់លើបានឲ្យលោកប៉ែនចំរើនអធិការរងនគរបាលស្រុកសំរោងទងធ្វើរបាយការណ៍រៀបរាប់អំពីសកម្មភាពរបស់ខ្លួនដែលបានប្រព្រឹត្តកាលពីថ្ងៃទី០១សីហា២០២០នៅភូមិត្រពាំងខ្យងឃុំរលាំងគ្រើលស្រុកសំរោងទងខេត្តកំពង់ស្ពឺ។ការដែលថ្នាក់លើតម្រូវឲ្យលោកប៉ែនចំរើនអធិការរងទទួលបន្ទុកព្រហ្មទណ្ឌធ្វើរបាយការណ៍ជម្រាបជូនទៅថ្នាក់លើវិញនោះះគឺលោកប៉ែនចំរើនមិនចេះធ្វើរបាយការណ៍នោះទេបែរជាទៅពឹងអ្នកផ្សេងឲ្យជួយធ្វើទៅវិញ។

បើតាមប្រភពពីមន្ត្រីនគរបាលស្រុកសំរោងបានបង្ហើបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាលោកប៉ែនចំរើនការពិតគឺមិនចេះធ្វើអ្វីទាំងអស់សូម្បីតែរបាយការណ៍ក៏ធ្វើមិនកើតដែរ ដែលនេះសបញ្ជាក់ឲ្យឃើញថាលោកប៉ែនចំរើន ពិតជាអសមត្ថភាពខ្លាំងមែនទែនដែលសូម្បីតែរបាយការណ៍ក៏មិនចេះធ្វើផងតើថ្ងៃក្រោយអាចដឹកនាំមន្ត្រីក្រោមឱវាទបំពេញកាងារបានតាមរបៀបណា?មន្ត្រីនគរបាលស្រុកជាច្រើននាំគ្នារិះគន់ថាមួយថ្ងៃមួយថ្ងៃលោកប៉ែនចំរើនគិតតែដើរលេងផឹកស៊ីជាមួយពួកម៉ាកមិនដែលចេះធ្វើការនោះទេជាពិសេសនៅពេលដែលផឹកស៊ីម្ដងបក្ខពួករបស់គាត់តែងតែបង្កជម្លោះជាមួយអ្នកដទៃជានិច្ចដោយអាងគាត់ជាអធិការរងទទួលបន្ទុកព្រហ្មទណ្ឌស្រាប់។

ជាក់ស្ដែងកាលពីថ្ងៃទី 1 សីហាឆ្នាំ 2020 លោកប៉ែនចំរើននិងមិត្តភ័ក្រ្តបានទៅបង្កជម្លោះជាមួយអ្នកជិតខាងដោយព្រួតគ្នាវាយកូនម្ចាស់ផ្ទះរហូតដល់មានរបួសហើយដោយអាងអំណាចខ្លួនជាអធិការរងទទួលបន្ទុកព្រហ្មទណ្ឌផងនោះលោកប៉ែនចំរើនបានដោះអាវហើយរត់ចូលផ្ទះរបស់គេទាំងយប់ទៅតាមហៅកូនម្ចាស់ផ្ទះមកវាយគ្នាដល់ក្នុងផ្ទះរបស់គេតែម្ដងដែលទង្វើនេះមិនសាកសមជាមន្ត្រីអ្នកអនុវត្តន៍ច្បាប់នោះទេ។

មហាជនបានសំណូមពរដល់លោកស្នងការក៏ដូចជាក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺគួរណាស់តែចាត់វិធានការរដ្ឋបាលទៅលើបុគ្គលរូបនេះឱ្យសាកសមទៅតាមទង្វើដែលគាត់បានប្រព្រឹត្តឱ្យដូចគ្នាទៅនឹងអ្វីដែលថ្នាក់លើបានដាក់វិន័យទណ្ឌកម្មដូចអធិការរងមួយរូបទៀតទទួលបន្ទុកសន្តិសុខគឺលោកកង ភារីហៅ ម៉ៅ។

បុរសពីរនាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីមានទំនាស់ជាមួយមិត្តភក្កិលោកអធិការរងស្រុកសំរោងទងមួយរូបដែលបុរសទាំងពីរត្រូវបានមិត្តភ័ក្ររបស់លោកអធិការរងចូលទៅវាយដល់ក្នុងផ្ទះតែម្ដងសាច់ញាតិបុរសទាំងពីរអះអាងថាវាជារឿងអយុត្តិធម៌បំផុតព្រោះបុរសទាំងពីរនិងលោកអធិការរងចូលមកគេដល់ក្នុងផ្ទះហេតុអីក៏ចាប់តែបុរសទាំងពីរនាក់នេះឯបក្ខពួករបស់លោកអធិការរងនិហើយលោកធិការរងបែរជាមិនត្រូវចាប់ខ្លួនទៅវិញ។

សកម្មភាពរបស់សមត្ថកិច្ចដែលអះអាងថាសុទ្ធតែជាបញ្ជារបស់ថ្នាក់លើធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការថ្នាំងថ្នាក់និងបាននិយាយពីមាត់មួយទៅមាត់មួយថាធ្វើការលម្អៀងទៅរកបក្សពួករបស់ខ្លួនដែលមានខ្សែអាងខ្លួនជាសមត្ថកិច្ចនគរបាលស្រុកជាពិសេសគឺលោកអធិការរងស្រុកសំរោងទងតែម្ដងដែលជាមិត្តភក្កិជិតស្និទ្ធជាមួយនឹងក្រុមជនបង្ក។

ការឃាត់ខ្លួនបុរសទាំងពីរនាក់នេះធ្វើឡើងនាល្ងាចថ្ងៃទី 3 ខែសីហាឆ្នាំ 2020 នៅចំណុចភូមិត្រពាំងខ្យងឃុំរលាំងគ្រើលស្រុកសំរោងទងខេត្តកំពង់ស្ពឺបុរសទាំងពីរត្រូវបានស្គាល់ទី 1 ឈ្មោះ ហ៊លរុំ ៣០អាយុ៣៥និងឈ្មោះហ៊លរ៉ូ អាយុ៣១អ្នកទាំង២រស់នៅកន្លែងឃាត់ខ្លួនខាងលើ។
យោងតាមប្រភពពីសាច់ញាតិបុរសទាំងពីរបានរៀបរាប់ឲ្យដឹងថាកាលពីយប់ថ្ងៃទី 1 សីហា២០២០ កាលពីវេលាម៉ោង 22 និង00នាទទីឈ្មោះហ៊លរ៉ូភេទប្រុសអាយុ 31 ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបានទាស់សំដីជាមួយឪពុកខ្លួនឈ្មោះសួង ឆែម ប្រុសអាយុ 62 ឆ្នាំដែលស្នាក់នៅផ្ទះជាមួយគ្នាពេលនោះឈ្មោះសួងឆែមជាឪពុកបានលើកដៃរកវាឈ្មោះហ៊លរ៉ូ(កូន)ស្រាប់តែឈ្មោះហ៊លរ៉ូលើកដៃគ្រវាសត្រូវឪពុករបស់ខ្លួនរកដួល តែត្រូវបានកូនកូនចាប់ជាប់ហើយក៏ស្ងប់ស្ងាត់ទៅ។មួយសន្ទុះក្រោយមកស្រាប់តែគេឃើញឈ្មោះយ័ន្តភ័ក្រភេទប្រុសអាយុ 40 ឆ្នាំនៅផ្ទះក្បែរគ្នា(ភាគីបង្ក)ជាមួយបក្សពួក២នាក់ទៀតក៏បានចូលមកវាយឈ្មោះហ៊លរ៉ូនិងឈ្មោះរិនជាប្អូនដល់ក្នុងផ្ទះតែម្ដងបណ្ដាលអោយមានរបួសជាទម្ងន់។បក្ខពួករបស់យ័ន្តភក្រ្តដែលព្រួតគ្នាចូលមកវាយភាគីហ៊លរ៉ូនិងហ៊លរិនរហូតដល់ក្នុងផ្ទះនោះត្រូវបានស្គាល់ទី 1 មានឈ្មោះ សេត រុំ អាយុ 38 ឆ្នាំរស់នៅភូមិចំការបុស្សឃុំរលាំងគ្រើលស្រុកសំរោងទងខេត្តកំពង់ស្ពឺនិងម្នាក់ទៀតមានឈ្មោះតាត់ គឹមឈិនប្រុសអាយុ 35 ឆ្នាំរស់នៅភូមិស្រូលឃុំរលាំងគ្រើល ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។ប្រភពបន្តថាក្រោយពីចូលមកវាយគេដល់ក្នុងផ្ទះហើយនោះទាំងសងខាងមានរបួសដូចគ្នាពេលនោះស្រាប់តែភាគីរបស់យ័ន្តភ័ក្រ្តនិងសេតរុំព្រមតាត់គឹមឈិនដែលគេដឹងថាគឺជាមិត្តភក្កិក្លើម្រាក់ជិតស្និទ្ធជាមួយអធិការរងនគរបាលស្រុកសំរោងទងមួយរូបបានហៅលោកអធិការរងរូបនោះឲ្យមកជួយអន្តរាគមន៍។ដូចអ្វីដែលមើលឃើញមែនគឺប្រជាពលរដ្ឋនៅភូមិកើតហេតុដែលដឹងរឿងនឹងបានឃើញហេតុការណ៍នោះបាននិយាយប្រាប់ថាពេលដែលលោកអធិការរងរូបនោះមកដល់បានដោះអាវហើយរយ់ចូលផ្ទះរបស់គេនិងស្រែកឡូឡាហៅឈ្មោះហ៊ល រ៉ូនិងហ៊លរិន ឲ្យមកវាយជាមួយខ្លួនទៀតផងអធិការ

អន្តរាគមន៍ភាគីបង្កទៀតផង។នៅពេលដែលភាគីបង្កមានខ្នងបង្អែកជាអធិការរងនិងស្នងការរងបែបនេះហើយទើបភាគីរងគ្រោះត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើចាត់ការតាមនីតិវិធីច្បាប់ដោយថ្នាក់ក្រោមមិនហ៊ានប្រកែកតវ៉ាជាមួយនឹងបញ្ជារបស់ថ្នាក់លើបានឡើយ។

តែក្រោយមកត្រូវបានឃើញតំណាងអយ្យការអនុញាតិឲ្យវិលត្រឡប់មកលំនៅឋានវិញទាំង២នាក់។
បើទោះជាមានការអះអាងនឹងបញ្ជាក់ប្រាប់បែបនេះក្តីអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកប៉ែនចំរើនអធិការរងនគរបាលស្រុកសំរោងទងបានទេ។
ហេតុការណ៍ដែលកើតឡើងនេះគឺជារឿងមួយដែលមិននឹកស្មានថាភាគីរងគ្រោះបែរជាត្រូវសមត្ថកិច្ចហៅយកទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការទៅវិញ ចំណែកភាគីបង្កដែលមានខ្នងបង្អែកបែរជាមានសំណាងរស់នៅក្រៅឃុំយ៉ាងរំភើយ។

សូមបញ្ជាក់ថាអធិការដ្ថាននគរបាលស្រុកសំរោងទងមានអធិការងទទួលបន្ទុកព្រហ្មទណ្ឌដល់ទៅ 3 នាក់ឯណោះ ក្នុងនោះមានលោកប៉ែនចំរើនម្នាក់ផងដែរចំណែក 2នាក់ទៀតខិតខំបំពេញតួនាទីភារកិច្ចមិនឱ្យថ្លោះធ្លោយឡើយ។ដោយឡែកបើតាមប្រភពបានបង្ហើបថាលោកប៉ែន ចំរើនគឺជាមនុស្សដែលនិយាយអួតក្អេងក្អាងតែមិនបានសាច់ការនោះឡើយព្រោះតែហេតុដូច្នេះហើយទើបលោកប៉ែនចំរើនមិនសូវជាទីពេញចិត្តរបស់មន្ត្រីជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានតែម្ដង៕

Loading...