មិនឲ្យផឹកស្រា កម្មករនៅ បុរី Mekong Royal លើកគ្នាដុតម៉ូតូសន្តិសុខ២គ្រឿង

ភ្នំពេញ៖ដោយខឹងសម្បារ រឿងសន្តិសុខហាមមិនឲ្យផឹកស្រា កាលពីរសៀលថ្ងៃទី២១ កុម្ភៈ កម្មករបុរី Mekong Royal ដែលមានទីតាំងនៅស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ជាច្រើនាក់ បានលើកគ្នាដុតម៉ូតូសន្ដិសុខ២គ្រឿងឆេះខ្ទេច ។
តាមសេចក្ដីរាយការណ៍ថា ពេលដែលក្រុមកម្មករទាំងនោះកំពុងផឹកស្រា នៅតូបស្នាក់នៅរបស់ខ្លួន សន្តិសុខក៍ដើរទៅហាម ក៍ស្រាប់តែមានការតមាត់ និង ផ្ទុះកំហឹងតវ៉ា ដែលក្រុមកម្មករបានលើកគ្នាជិត១០០នាក់ ឈានដល់ការដុតម៉ូតូខ្ទេចតែម្ដង ។ យ៉ាងណាក៍ដោយ ដោយមានការសម្របសម្រួលពីម្ចាស់បុរី ក្រោយមកទើបស្ថានការណ៍ ងាកមករកភាពធូរស្រាលវិញ ៕

02_22_2016_06_30_48kk

Loading...

Leave a Reply

Your email address will not be published. Required fields are marked *