មិន​គួរ​ឲ្យ​ជឿ! វីរបុរស​ស្វា ជួយ​សង្គ្រោះ​មិត្តភ័ក្ដិ​ពី​ការ​ឆក់​ខ្សែ​ភ្លើង

មនុស្ស​ឆក់​ខ្សែ​ភ្លើង ពិបាក​នឹង​ជួយ​ឲ្យ​រស់រាន​មាន​ជីវិត​ណាស់ បើ​ទោះ​ជា​រស់​ក៏​ពិការ​រាងកាយ​ខ្លះ​ដែរ ចុះ​ទម្រាំ​សត្វ​ទៀត? ទោះ​យ៉ាង​ណា ស្វា​មួយ​ក្បាល​ក្រោយ​ឆក់​ខ្សែ​ភ្លើង ត្រូវ​ស្វា​មួយ​ក្បាល​ទៀត​ជួយ​សង្គ្រោះ រហូត​ដល់​មាន​ដង្ហើម​ឡើង​វិញ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

ស្វា​រង​គ្រោះ បាន​ដើរ​កាត់​ខ្សែ​ភ្លើង​ដែល​មាន​កម្លាំង​តង់ស្យុង​ខ្ពស់ រួច​ក៏​ឆក់​ធ្លាក់​មក​លើ​ផ្លូវ​ដែក​មួយ​ក្នុង​ប្រទេស​ឥណ្ឌា។ ស្វា​នោះ លែង​កម្រើក​រាង​កាយ ដែល​អ្នក​នៅ​ជិត​នោះ​គិត​ថា​ងាប់​បាត់​ទៅ​ហើយ។ យ៉ាង​ណា​ក៏​ដោយ គេ​ឃើញ​ស្វា​មួយ​ទៀត​ដែល​ជា​គូកន​នឹង​គ្នា ​ប្រឹង​លើក​អង្រួន ប្រើ​ធ្មេញ​ខាំ រួច​ជ្រមុជ​ចូល​ទឹក និង​ធ្វើ​ចលនា​​យ៉ាង​យូរ រហូត​ដល់​ស្វា​រង​គ្រោះ​ដឹង​ខ្លួន​ឡើង​វិញ។

ហេតុការណ៍​ស្វា​ជួយ​សង្គ្រោះ​គ្នា​ពី​ការ​ឆក់​ខ្សែ​ភ្លើង​ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ដំណើរ​យ៉ាង​ខ្លាំង ហើយ​ម្នាក់​ៗ​បាន​លើក​ទូរស័ព្ទ​ដៃ​មក​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​កម្រ​នោះ៕

ចង់​ដឹង​ថា​ការ​ជួយ​សង្គ្រោះ​នោះ​អស្ចារ្យ​យ៉ាងណា សូម​ទស្សនា​វីដេអូ៖

ប្រភព៖ sabay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *