មីយ៉ាន់ម៉ាស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិកស្តីអំពីការជួញដូរមនុស្ស

ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ក្នុងបញ្ជីខ្មៅប្រទេសចំនួន៨ទៀត ដែលមិនបានយកចិត្តទុកដាក់នៅក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធមនុស្ស ក្នុងនោះ មានប្រទេសមីយ៉ាន់ម៉ា ដែលកំពុងស្ថិតនៅលើវិថីរបបប្រជាធិបតេយ្យផងដែរ ។ ប៉ុន្តែទោះបីយ៉ាងណា គេបានបន្ទោសទៅលើថៃដែលធូរលុងនៅតាមបន្ទាត់ព្រំដែន ។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកអះអាងថា ការចាត់ចូលបញ្ជីខ្មៅប្រទេសទាំងនេះ ផ្អែកលើមូលដ្ឋាននៃការវិនិច្ឆ័យច្បាស់លាស់ មិនមែនកត្តានយោបាយនោះឡើយ ។

ប្រទេស Djibouti, Haiti, Papua New Guinea, Sudan, Suriname និង Turkmenistan ត្រូវបានចាត់បញ្ជូលនៅក្នុងបញ្ជីខ្មៅរបស់ក្រសួងការបរទេសអាមេរិក ឲ្យស្ថិតនៅក្នុងចំណោមប្រទេស២៦ផ្សេងទៀត ដែលមានស្ថានការណ៍អាក្រក់បំផុតទៅលើបញ្ហាជួញដូរមនុស្ស ។ រដ្ឋាភិបាលប្រទេសទាំងនេះមិនយកចិត្តទុក ដាក់ប្រយុទ្ធប្រឆាំងក្រុមរត់ពន្ធមនុស្ស ឬលុបបំបាត់អំពើទាសភាពនោះឡើយ ។

ប្រទេសថៃ និងគុយវ៉េត ពីចំណាត់ថ្នាក់លេខ៣ មកចំណាត់ថ្នាក់លេខ២ ស្តីអំពីប្រទេសដែលអាក្រក់បំផុតពាក់ព័ន្ធបញ្ហាជួញដូរមនុស្ស ។ ប្រទេសលីប៊ី ស៊ូម៉ាលី និងយេមែន ជាករណីធ្ងន់ជាងគេបំផុតនៅក្នុងការវិនិច្ឆ័យស្តីអំពីបញ្ហាជួញដូរមនុស្ស ៕

libya-somalia-and-yemen

Loading...

Leave a Reply

Your email address will not be published. Required fields are marked *