មី​យ៉ា​ន់​ម៉ា​នៅ​តែ​បន្ដ​ប៉ះទង្គិច​ជាមួយ​ក្រុម​ឧទ្ទាម​កូ​កាង​

​ទីភ្នាក់ងារ​ព័ត៌មាន​របស់​យោធា​ មី​យ៉ា​ន់​ម៉ា​ Myawaddy​ បាន​ផ្សព្វ​ ផ្សាយ​ថា​ ការ​ប៉ះទង្គិច​រវាង​កងទ័ពរ​ដ្ឋា​ភិ​ បាល​ នឹង​ក្រុម​កុលសម្ព័ន្ធ​ប្រដាប់​អាវុធ​ Kokang​ នៅ​តេ​បន្ដ​កើត​មាន​កាលពី​ ថ្ងៃ​ទី​១​ ខែមីនា​ ស្ថិត​នៅ​ភាគ​ខាងជើង​ក្នុង​ រដ្ឋ​ Shan​ ដែល​សម្បូរ​ពួក​កុលសម្ព័ន្ធ​ នោះ​រស់នៅ​ ។​

​ការ​ប៉ះទង្គិច​បាន​កើតឡើង​នៅ​ក្នុង​ តំបន់​ Napan​ និង​ភូមិ​ Sinkyaing​ ជិត​តំបន់​ Laukkai​ ។​ កងទ័ព​រដ្ឋាភិបាល​ បាន​សម្លាប់​ពួក​ MNDAA​ ៦​នាក់​ និង​ ចាប់ខ្លួន​៣០​នាក់​។​ រីឯ​ទាហាន​រដ្ឋាភិបាល​ បាន​បាត់បង់​ជីវិត​៤​ និង​រង​របួស​៧​នាក់​។​ ជាមួយ​គ្នា​នេះ​ កងទ័ព​រដ្ឋាភិបាល​បាន​រឹប​ អូស​យុទ្ធោបករណ៍​ជា​ច្រើន​ពី​ក្រុម​កុ​ល​ សម្ព័ន្ធ​ប្រដាប់​អាវុធ​ខាងលើ​ផង​ដែរ​ ។

​ប្រភព​ពី​យោធា​មួយ​រូប​បាន​បញ្ជាក់​ ថា​ ពលរដ្ឋ​ដែល​ភៀសខ្លួន​ពី​ការ​ប៉ះទង្គិច​ ដោយ​អាវុធ​កាលពី​សបា្ដហ៍​មុន​នៅ​ក្នុង​ តំបន់​ Laukkai​ Kokang​ នោះ​បាន​វិល​ ត្រឡប់​ចូល​ទៅ​កាន់​លំនៅ​ឋាន​របស់​ពួក​ គាត់​វិញ​ហើយ​ប្រក​ដោយ​សុវត្ថិភាព​ ខណៈ​ដែល​ស្ថានការណ៍​សន្ដិសុខ​នៅ​ទី​នេះ​ បាន​ល្អ​ប្រសើរ​ ។​

​ពលរដ្ឋ​ប្រមាណ​១.៣១៤​នាក់​បាន​ ភៀសខ្លួន​នៅ​ក្នុង​ជំរំ​ Lashio​ ដែល​ជាទី​ ក្រុង​ធំ​បំផុត​ស្ថិត​នៅ​ក្នុង​រដ្ឋ​ Shan​។​ កង​ កម្លាំង​រដ្ឋាភិបាល​បានការ​ពារ​ពលរដ្ឋ​ ទាំងនោះ​ ហើយ​បាន​វិល​ត្រឡប់​ទៅ​កាន់​ លំនៅ​ឋាន​វិញ​ បន្ទាប់​ពី​ស្ថិរភាព​ត្រូវធ្វើ​ ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ​ ក្រោយ​ការ​ប៉ះ​ ទង្គិច​នា​ពេល​កន្លង​មក​នោះ​ ៕
ceb75417-24b0-44de-89f1-8a987a2e84d2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *