មុខតែរលាយបើបណ្ដោយអោយឈ្មួញយួនបន្ដដឹកឈើខ្មែរដោយគ្មានការបង្ក្រាបពីមន្រ្ដីពាក់ព័ន្ធ

ខេត្តរតនគីរី ៖ ឈ្មួញឈើចាប់ផ្ដើមដឹកជញ្ចូនឈើប្រណិតចេញពីខេត្តរតនគីរី យ៉ាងពេញបន្ទុក សង្ស័យថាមន្រ្ដីពាក់ព័ន្ធក្នុងខេត្តបានផ្អែមមាត់ផ្អែមករ ហើយមើលទៅបានជាគ្មានការបង្រ្កាប់នោះឡើយ ទង្វើទាំងនេះមិនយូរទេបើគ្មានការបង្រ្កាប់មុខតែរលាយហិនហោចជាមិនខាន។

តាមប្រភពព័ត៏មានពីអ្នកនាំពាក្យនិងជាអ្នកស៊ីបអង្គេតបទល្មើសទាំងនេះបានអោយដឹងថា ក្រុមឈ្មួញដឹកជញ្ចូនឈើមានជារៀងរាល់យប់និងថ្ងៃ តែចៃដន្យអី ពេលក្រុមព័ត៏មានយើងចុះមកដល់ ក្នុងទឹកដីខេត្តរតនគីរី ស្រាប់តែបែកការធ្វើអោយក្រុមអ្នកឃុបឃិតបំផ្លាញព្រៃឈើ រាយការណ៍បន្ដគ្នា ធ្វើអោយសកម្មភាពដឹកជញ្ចូនបែរជាស្ងាត់ជ្រងំ ដូចចោរលួចសេះ។

ជាក់ស្ដែង នូវល្ងាចថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០២០ឈ្មួញឈើឈ្មោះ មករា បានដឹកជញ្ចូនឈើតាមរថយន្ដស៊ាំង យ៉ុងពណ៍សរ ចេញពីច្រកអូរជុំ ចេញមកស្ដុបនៅក្នុងក្រុង បានឡុង រួច បន្ដដឹកជញ្ចូនទៅកាន់ព្រំដែនយួន៕

Loading...