មុខសញ្ញាចោរប្លន់ម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចនិងប្រជាការពារស្ទឹងមានជ័យ ចាប់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធនិងករណីប្លន់ កាលពីម៉ោង៦ព្រឹក ថ្ងៃទី០៨តុលា ២០១៥ ត្រូវកម្លាំងសមត្ថកិច្ចនិងប្រជាការពារឡោមព័ទ្ធចាប់ខ្លួន នៅចំណុចផ្លូវទី១ ជាប់របងព្រះវិហារសាសនាគ្រឹស្ត ក្នុងក្រុមទី៦ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បាននិយាយថា នៅព្រឹកមុិញ សមត្ថកិច្ចនិងប្រជាការពារ សង្កាត់ស្ទឹងមានជ័យ បានឡោមព័ទ្ធចាប់ខ្លួនបានជនសង្ស័យម្នាក់ ក្រោយពីប្លន់ម៉ូតូបានសំរេចបន្តិច។

សមត្ថកិច្ចបន្តរថា ក្រោយពីករណីប្លន់ម៉ូតូ ជនរងគ្រោះ ឈ្មោះ អ៊ន់ ថាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល សង្កាត់ទំពាំងថ្លឹង សង្កាត់ចោមចៅ បានបន្តិចប្រជាពលរដ្ឋនៅក្បែរនោះក៍បាននាំគ្នាអន្តរាគមន៍ បន្ទាប់មកសមត្ថកិច្ចនិងប្រជាការពារដែលល្បាតតាមមូលដ្ឋានឃើញក៍នាំគ្នាចុះទៅឡោមព័ទ្ធចាប់ខ្លួនបានម្នាក់ក្នុងចំណោមបក្សពួក២នាក់ ។

ជនសង្ស័យ ឈ្មោះផៃ វិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ពេលនេះស្ថិតក្នុងការសាកសួរនៅកន្លែងនគរបាល។

សមត្ថកិច្ចបន្តរថា ក្រោយការចាប់ខ្លួនជនសង្ស័យ វត្ថុតាងមួយចំនួនត្រូវបានដកហូត រួមមានម៉ូតូ១គ្រឿង ម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ1O-5922 ហើយនិងពូថៅដៃទុកសំរាប់ធ្វើសកម្មភាពចំនួន១ផងដែរ៕

08-10-201560031 60032 60033 60034 60035 60036 60037 60038 60039 600310

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *