មុខសញ្ញាដែលសកម្មខាងលួចទ្រព្យសម្បត្តិប្រជាពលរដ្ធ ត្រូវសម្ថកិច្ចក្របួចបានហើយ

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាលួចទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ធកន្លងមក ត្រូវកម្លាំងនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការខេត្តបាត់ដំបងឃាត់ខ្លួននៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៥០នាទី ស្ថិតនៅត្រង់ចំណុចភោជនីយដ្ឋាន កោះតៃវ៉ាន់ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង ។

ប្រភពពីកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យដឹងថា យោងទៅតាមការស្រាវជ្រាវជាច្រើនថ្ងៃ និងមានការរាយការណ៍ពីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងពីហេតុការណ៍ត្រង់ចំណុចខាងលើរហូតឈានដល់ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រស់ ផស់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលតាឯក-សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង ដោយចោទពីបទលួច ទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ អ៊ូច សាលូន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិទួលតាឯកសង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១០ និង០០នាទីស្ថិតនៅត្រង់ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង ។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡាស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌបានឲ្យដឹងនៅល្ងាចថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១៦និង៤៥នាទីថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ត្រីសាតគឹមសានស្នងការខេត្តនិងការផ្តល់ពត៌មានពីជនរងគ្រោះខាងលើទើបសមត្ថកិច្ចនគរបាលជំនាញព្រហ្មទ័ណ្ឌកំរិតធ្ងន់កំណត់មុខសញ្ញាបានរហូត ឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅត្រង់ចំណុចកើតហេតុខាងលើបានតែម្តង និងដកហូតវត្ថុតាងបានរួមមាន៖ កាបូបដៃតូច១ មានខ្សែដៃពណ៌ទឹកប្រាក់ ១ខ្សែ, ផ្លាកដៃ១ខ្សែ, ក្រវិលពណ៌ប្រាក់១គូរ, បន្តោងពណ៌សលាយស្វាយ ១ ។

បច្ចុប្បន្ន:ជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបាន សមត្ថកិច្ចនគរបាលជំនាញខេត្តកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តទៅតាមនីតិវិធី ៕

 

Loading...