មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ត្រូវ​អាវុធហត្ថ​ក្របួច​ពេល​ធ្វើ​សកម្មភាព​ ​

ខេត្តកំពង់ស្ពឺ​៖ ​មុខសញ្ញា​ចែកចាយ និង​ជក់​ថ្នាំ​ញៀន​ម្នាក់​ក្នុង​ចំណោម​២​នាក់​ ​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ត​ស្រុក​សំរោង​ទង ​ឃាត់ខ្លួន ​ខ​ណៈ​កំពុង​ចែកចាយ​និង​សំងំ​ជក់​ថ្នាំ​ក្នុង ​ព្រៃ​ជាប់​ផ្លូវ​លេខ​៤៤​។ ​ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និ​១០​នាទី​អា​ធ្រា​ត្រ​ ថ្ងៃ​ទី​២៦​ធ្នូ​ ២០១៤​នៅ​ចំណុច​ព្រៃ​ល្បោះ​ តាម​ផ្លូវ​លេខ​៤៤​ ក្នុងភូមិ​តាអោ​ង​ សង្កាត់​ច្បារមន​ ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​ ។​

​លោក​ វិ​ន​ ឡេ​ង​ហួង​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា​ ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ សយ​ អូន​ នាង​ អាយុ​២៨​ឆ្នាំ​មុខរបរ​បើកបរ​ មាន​ទីលំនៅ​ភូមិ​បុរី​កម្មករ​ សង្កាត់​ច្បារមន​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ ។​លោក​ វិ​ន​ ឡេ​ង​ហួង​ បន្ត​ថា​ការ​ឃាត់ខ្លួន​នេះ​កំលាំង​អាវុធហត្ថ​ស្រុក​សំរោង​ទង​ បាន​ធ្វើការ​តាមដាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នេះ​ជា​យូរ​ខែ​មក​ហើយ​ ។​ លុះ​ពេល​កំលាំង​អាវុធហត្ថ​ ធ្វើការ​ល្បាត​តាម​មូលដ្ឋាន​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​៣​នាក់​កំពុង​តែ​ចរាចរណ៍​គ្រឿងញៀន​និង​ប្រមូលផ្តុំ​ គ្នា​ជក់​ក៏​ឃាត់ខ្លួន​បាន​ម្នាក់​និង​ម៉ូតូ​១​គ្រឿង​២​នាក់​ទៀត​រត់គេច​បាត់​។​

ក្រោយ​ឃាត់ខ្លួន​ដកហូត​បាន​សម្ភារ​បំរើ​ការ​ជក់​មួយ​ចំនួន​និង​ថ្នាំ​ញៀន​នៅ​សល់​១​កញ្ចប់​ម៉ូតូ​អេស​អិ​ល​១​គ្រឿង​ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1ba​ 7380​។​ជនសង្ស័យ​សារភាព​ថា​រូបគេ​ពិតជា​បាន​ទៅ​ទិញ​គ្រឿងញៀន​ពី​ ឈ្មោះ​ អ៊ិច​ និង​ ឈ្មោះ​ ហួរ​ ដោយ​មួយ​កញ្ចប់​ចំនេញ​បាន​លុយ​ ១​មឺ​ុ​ន​រៀល​ហើយ​ជក់​ជាមួយ​អ្នក​មក​ទិញ​ដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​អាវុធហត្ថ​ស្រុក​សំរោង​ទង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *