ម្តាយតារាចម្រៀង វី ឌីណែត ទទួលមរណភាពនៅមន្ទីរពេទ្យរុស្សី

ភ្នំពេញៈ នៅមុននេះ បន្តិច ម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណៈភាពហើយ ដំណឹងនេះ បានធ្វើអោយមហាជន និងអ្នកគាំទ្រកាន់តែមានអារម្មណ៍រន្ធត់ចិត្តខ្លាំងបន្ទាប់ពីដឹងថា ម្តាយ តារាចម្រៀង វី ឌីណែត បានទទួលមរណភាពនៅឯមន្ទីរពេទ្យរុស្សី។

បើយោងតាមទំព័រហ្វេសប៊ុកលោក ណុប ប៉ាយ៉ារិទ្ធ បានឲ្យដឹងថា “ចូលរួមរំលែកទុក្ខផងប្អូនស្រីអើយអ្នកម្តាយរបស់ប្អូនស្រី Vy DyNeth HM បានលាចាកលោកហើយ”។
ចំណែកហ្វេសប៊ុក តារាចម្រៀង កែវ សុបញ្ញា បានអោយដឹងថា «លឿនពេកហើយ ទទួលដំណឹងហើយស្លុតចិត្ត ហឹមមមម ចូលរួមសោកស្តាយ និងរំលែកទុក្ខផងណាណែតអើយ សូមអ៊ុំស្រី ទៅកាន់ទៅកាន់សុខគតិភពណាទប់អារម្មណ៍ហើយរឹងមាំណាអែងគ្នាបារម្មណ៍អែងណាស់🥺🥺Vy Dyneth HM»។

លើហ្វេសប៊ុកផ្លូវការ របស់នាង បានរៀបរាប់ប្រាប់ពីអារម្មណ៍ថា« ខ្ញុំលែងមានម៉ាក់ហៅហើយ សូមម៉ាក់ទៅអោយបានសុខ ម៉ាក់កុំបារម្ភ ណាកូននឹងនៅមើលថែប៉ានឹងអ្នកផ្ទះយើងកូននឹងរឹងមាំសូមបីតែមុខ ជាលើកចុងក្រោយក៏មិនបានឃើញ​ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមើលថែបាន ម៉ាក់ខូចហើយក៏មិនអាចឃើញសុំបីតែសពខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វើបុណ្យអោយម៉ាក់ក៏មិនបាន សូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ។សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះវាលឿនពេកហើយម៉ាក់អើយ៕សរន

Loading...