មុន​នឹង​សម្រេច​ចិត្ត​បែកផ្លូវគ្នាជាមួយមិត្តប្រុស ​គួរ​តែ​សួរ​សំណួរ​ទាំង​​៩​នេះ​ទៅ​ខ្លួន​ឯង​សិន​

បើសិនជា​អ្នក​ចង់​បែក​គ្នា​ពី​ដៃគូ​របស់​អ្នក​មែន វា​ក៏​មិន​ទាន់​ខាត​ពេល​អី​ដែរ​ បើ​អ្នក​ចំណាយពេល​បន្តិច​សួរ​ខ្លួនឯង​ឲ្យ​ច្បាស់​នោះ ហើយ​ទាំងនេះ​សុទ្ធតែ​ជា​សំណួរ​ដែល​អ្នក​គួរតែ​សួរ​ខ្លួនឯង​សិន​សឹម​ធ្វើការ​សម្រេចចិត្ត ៖

1. តើ​អ្នក​គ្រាន់តែ​ខឹង​មួយ​ពេល​ទេ​មែន​ទេ? មុន​ពេល​អ្នក​សម្រេចចិត្ត​បញ្ចប់​អ្វីមួយ អ្នក​ត្រូវ​តែ​ច្បាស់លាស់​ថា​អ្នកមាន​ហេតុផល​ត្រឹមត្រូវ មិនមែន​ធ្វើ​តាម​ទេ​ចិត្ត​ខឹង​នោះ​ទេ​។

2. តើ​អ្នក​និង​គាត់​អាច​ដោះស្រាយ​រឿង​នេះ​បាន​ទេ?​ គួរតែ​និយាយ​ពី​បញ្ហា​ចេញ​មក​ទាំងអស់​គ្នា​ហើយ​ស្វែងរក​ដំណោះស្រាយ​។ អ្នក​គួរតែ​ស្ដាប់​និង​គោរព​នូវ​អារម្មណ៍​របស់​គាត់​ហើយ​ស្វែងរក​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មានរឿង​នេះ​កើតឡើង​។

3. តើ​អ្នក​កំពុង​តែ​សន្និដ្ឋាន​ម្នាក់ឯង​មែន​ទេ?​៖អ្នក​មិន​គួរ​គិត​អ្វី​តែ​ម្នាក់ឯង​ទេ ព្រោះ​ពេល​ខ្លះ​អ្នក​អាច​មានការ​យល់​ច្រឡំ ទាំង​គាត់​មិន​បាន​ធ្វើ​ខុស​សោះ​។ កុំ​មានរឿង​អី​ជឿ​តាម​គេ​ហើយ​មក​ធ្វើ​ឲ្យ​ស្នេហា​អ្នក​បែកបាក់​នោះ​។

4. តើ​នោះ​ជា​អ្វី​ដែល​អ្នក​ត្រូវកា?​​​ តើ​អ្នក​ពិតជា​ចង់​បញ្ចប់​ស្នេហា​អ្នក​ត្រឹមនេះ​មែន​ទេ? តើ​រឿង​នោះ​ពិតជា​ចាំបាច់​ឲ្យ​អ្នក​ធ្វើ​បែប​នេះ​មែន​ឬទេ? បើសិន​នោះ​ជា​អ្វី​ដែល​មិន​ចាំបាច់​ត្រូវ​តែ​ធ្វើ​នោះ អ្នក​គួរតែ​ចំណាយពេល​គិត​ឡើង​វិញ​។

5. តើ​ពិភពលោក​របស់​អ្នក​នឹង​ផ្លាស់​ប្ដូរ​អត់​ពេល​ដែល​បែក​គ្នា? មុន​ពេល​ដែល​គិត​ថា​បែក​ពី​គាត់ អ្នក​គួរតែ​ត្រៀម​ថា​អ្វី​នឹង​កើតឡើង​ចំពោះ​ខ្លួនឯង​សិន​។ តើ​គ្រប់យ៉ាង​នឹង​ផ្លាស់​ប្ដូរ​ទៅ​ជា​បែប​ណា?អ្នក​អាច​ទទួលយក​ការ​ផ្លាស់​ប្ដូរ​នោះ​បាន​ទេ? បាន​អ្នក​មិន​ទាន់​ទទួលយក​វា​បាន​អ្នក​មិន​គួរ​ចាកចេញ​ទាំង​លំបាក​ឡើយ​។

6. តើ​អ្នក​នឹង​ស្ដាយក្រោយ​ទេ​ចំពោះ​ស្នេហា​នេះ? អ្នក​ត្រូវ​តែ​សួរ​ខ្លួនឯង​ឲ្យ​ច្បាស់​ថា​អ្នក​នឹង​សោកស្ដាយ​ពេល​ដែល​បាត់បង់​វា​ទៅ ព្រោះ​អ្នក​បាន​ចំណាយពេល​ជាមួយ​ស្នេហា​នេះ ហើយ បង្កើត​បាន​អនុស្សាវរីយ៍​ជា​ច្រើន​។ តើ​អ្នក​មិន​ស្ដាយ​ទេ​មែន​ទេ?

7. តើ​ការ​បែក​គ្នា​នេះ​គ្រាន់តែ​ជា Game មួយ​សម្រាប់​អ្នក​មែន​ទេ? បើសិនជា​អ្នក​គ្រាន់តែ​យក​ការ​បែក​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ស្នេហា​អ្នក​ល្អ​ជាង​មុន​នោះ សូមកុំ​ធ្វើ​វា​អី​។ កុំ​ប្រើ​ការ​លេង​របៀប​នេះ​មក​កម្លាច​គាត់​អី ព្រោះ​វា​មិនល្អ​នោះ​ទេ​។

8. តើ​មាន​អ្នក​ណា​ជំរុញ​ឲ្យ​អ្នក​បែក​គ្នា​ទេ?​៖ តើ​មាន​អ្នកមាន​មិត្ត​ភ័ក្ដិ ឬ​ក៏​គ្រួសារ​ជា​អ្នក​ជំរុញ​ឲ្យ​ធ្វើ​បែប​នេះ​មែន​ទេ? ប្រហែលជា​ពួក​គេ​មាន​បំណង​អ្វីមួយ​ទើប​ពួក​គេ​ចង់​ឲ្យ​អ្នក​ធ្វើ​បែប​នេះ ជា​ការ​ប្រសើរ​អ្នក​គួរតែ​សម្រេចចិត្ត​ខ្លួនឯង​ទៅ​។

9. តើ​អ្នក​បាន​ថែរក្សា​ទំនាក់ទំនង​នេះ​បាន​ល្អ​ឬទេ? ពេល​ខ្លះ​អ្នក​ឃើញ​តែ​ចំណុច​អាក្រក់​របស់​គាត់​ដោយ​មិន​បាន​មើល​ពី​ខ្លួនឯង​។ អ្នក​គួរតែ​ក្រឡេក​មើល​ខ្លួនឯង​បន្តិច​សិន​ថា​តើ​អ្នកមាន​ខុសឆ្គង​អ្វី​លើ​គាត់​ទេ ឬ​មួយ​ក៏​អ្នក​ធ្វើ​បែប​នេះ​ដើម្បី​យក​ល្អ​តែ​ខ្លួនឯង?

ដើម្បី​កុំ​ឲ្យ​មានការ​ស្ដាយក្រោយ​អ្នក​គួរតែ​គិតគូរ​ឲ្យ​ច្បាស់​សិន កុំ​ធ្វើ​តាមតែ​អារម្មណ៍ តាមតែ​ការ​ខឹង ព្រោះ​ពេល​ខ្លះ​រឿង​ដែល​អ្នក​ធ្វើ​ហួសហើយ​មិន​អាច​ត្រឡប់​វិញ​ទេ​៕

Loading...