មូលហេតុប្រចណ្ឌ កាប់ប្រពន្ធ៥ពូថៅស្លាប់ចោលកូនប្រុស ស្រី៣នាក់

ខេត្តកណ្តាលៈ ករណីឃាតកម្ម កើតហេតុ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ២០និង៣០ នាទី នៅចំណុចលើផ្ទះ ជនរងគ្រោះ ស្ថិតនៅ ភូមិអង្គពពាយ ឃុំក្រាំងម្កាក់ស្រុក អង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ ជាប្រពន្ធ ឈ្មោះ ឈិត ម៉ាច ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ កម្មការិនី រោងចក្រ ទីលំនៅ សព្វថ្ងៃស្នាក់នៅ ភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែកជនសង្ស័យ ជាប្តីដែលត្រូវ ឃាត់ខ្លួន ឈ្មោះ ណន ណាត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ កម្មករសំណង់ ទីលំនៅ សព្វថ្ងៃ ស្នាក់នៅ ភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នៅមុនពេលកើតហេតុ យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះនិងជនសង្ស័យ ជាប្តីប្រពន្ធ បានឈ្លោះប្រកែកគ្នា ហើយក៏ស្ងាត់មាត់ទៅ។ លុះពេលជនរងគ្រោះដេកលង់លក់ ជនសង្ស័យបានយកពូថៅ កាប់ជនរងគ្រោះ ៥ពូថៅ សំដៅចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗ ហើយយកភួយគ្របដណ្តប់ពីលើ។ លុះព្រឹកឡើង ថ្ងៃទី១៦ ខែកក្កដា ជនសង្ស័យបាននាំកូន ២នាក់តូចៗ ជិះម៉ូតូគេចខ្លួនទៅ ស្រុកកំណើតនៅភូមិ ត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាត់ទៅ។

កម្លាំងសមត្ថកិច្ច ស្រុកអង្គស្នួល សហការជាមួយ សមត្ថកិច្ច ជំនាញខេត្ត ចុះទៅដល់ កន្លែងកើតហេតុ ពិនិត្យ និងធ្វើកោសល្យវិច្ច័យ បើកធ្វើការស្រាវជ្រាវ ស៊ើបអង្កេត លុះដល់ម៉ោង២២ៈ១០នាទី កម្លាំសមត្ថកិច្ច បានឈានទៅ កំណត់បានមុខសញ្ញាសង្ស័យ សហការជាមួយនគរបាល ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឈានទៅ ធ្វើការឃាត់ខ្លួន ជនសង្ស័យនៅចំណុច ភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

នៅចំពោះមុខ សមត្ថកិច្ច នគរបាល ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តអំពើ ឃាតកម្ម ដោយយកពូថៅ កាប់ទៅលើជនរងគ្រោះ កំពុងដេកលក់ ចំក្បាលចំនួន ៥ពូថៅ បណ្តាលឲ្យស្លាប់ភ្លាមៗ មូលហេតុប្រចណ្ឌ មានរយៈពេល៣ឆ្នាំ មកហើយនិងធ្លាប់មាន ជម្លោះជាមួយគ្នាជាញឹកញាប់៕

Loading...