មួយឈុតនេះដឹងតែក្តៅខ្លួន និងកំពុងដុតអារម្មណ៍កក្រើក អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក (មានវីដេអូ)

បរទេស៖ រឿងភាគកូរ៉េដែលកំពុងតែល្បីល្បាញ សម្រាប់ចុងឆ្នាំ២០១៦ មានឈ្មោះថា Beautiful Gong Shim។ រឿងនេះបានចូលរួមសម្តែងដោយតួឯកប្រុស ដែលមានឈ្មោះថា Menyeo Gongsimi និងតួឯកស្រី Minyŏ Kongsimi. រឿងនេះទទួលបានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបានជំនួសតំណែង រឿង Mrs. Cop 2 ដែលកំពុងតែល្បីល្បាញនៅក្នុង ប៉ុស្តិ៍ SBS ដែលចាក់បញ្ចាំងរៀងរាល់ថ្ងៃ សៅរិ៍ ចាប់ពីម៉ោង ២២ ល្ងាច។

រឿននេះសំដៅទៅលើតួអង្គស្រីដែលមាន ឈ្មោះថា Gong Shim ដែលតែងតែរស់នៅក្រោមបង្គាប់របស់បងស្រីនាងដែលមានឈ្មោះថា Gong Mi ។ នាង Gong Mi ជានារីដ៏ស្រស់ស្អាត និងថែមទាំងជាអ្នករកស៊ីចញ្ចឹមគ្រួសារផងដែរ ខណៈពេលនោះ នាង Gong Shim ជានារីដែលគ្មានការងារធ្វើ និងពុំមានរូបឆោមល្អដូចបងស្រីរបស់នាងទេ។ ដើម្បីបន្តក្តីស្រមៃរបស់នាង Gong Shim ដ់ែលចង់ធ្វើជាតារាសម្តែង រូបគេបានសម្រេចចិត្ត ជួលបន្ទប៉គេងខ្លួនឯងដែលនៅជាន់លើដំបូល ក្នុងតំលៃ 250$ ក្នុងមួយខែ។ ពេលនោះហើយជាពេលដែលរូបនាងបានជួបនឹងតួរអង្គប្រុសដែលមានឈ្មោះថា Ahn Dan-Tae ដែលរូបលោកជាមេធាវីដែលចុះធ្វើការដោយមិនយកកំរៃ។ លោក Ahn Dan-Tae បានទៅជួលបន្ទប់លើដំបូលរបស់អ្នកនាង Gong Shim។

រឿងភាគមួយនេះទទួលបានការចាប់អារម្មណ៍មិនធម្មតាពីសំណាក់ប្រិយមិិត្តអ្នកគាំទ្រ ជាពិសេសប្រិយមិត្តនៅក្នុងប្រទេសកម្ពុជាយើងតែម្តង។ ឈុតមួដែលល្បីពេញបណ្តេញសង្គម ដែលកំពុងតែស៊ីអារម្មណ៍នោះ គឺតួអង្គប្រុស និងតួអង្គស្រីបានកំពុងតែដេកអោបគ្នា យ៉ាងផ្អែមល្ហែម តែក្រោយពីគេទាំងពីរនាក់បានភ្ងាក់ដឹងខ្លួនវិញ ពួកគេក៏បានឈ្លោះប្រកែកគ្នា ដែលមានការយល់ច្រលំរហូតដល់មានការគេងលង់លក់ជាមួយគ្នាដោយ ពុំដឹងខ្លួន៕

សូមរីករាយទស្សនារូបភាព និងវីដេអូខាងក្រោម៖

Loading...