មេការខារ៉ាអូខេសង្ស័យមនវិបត្តិសង្សារបែកចិត្ត ចងកសម្លាប់ខ្លួននៅក្នុងបន្ទបផ្ទះជួល

ភ្នំពេញ៖ នារីម្នាក់ខឹងសង្សារបែកចត្តិសំរេចចត្តិចងកសំលាប់ខ្លួនដើម្បីបញ្ជាក់ចត្តិស្មោះជូនប្រុសស្នេហ៍ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២៥នាទីយប់ ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៥ នៅចំណុចផ្ទះជួលលេខ១១B បន្ទប់លេខ២១០ជាន់ទី២ ផ្លូវ១០១ ក្រុម១៩ភូមិ៦សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ នារីដែលចងកសំលាប់ខ្លួននោះ មានឈ្មោះហង្ស តុលា អាយុ២៨ឆ្នាំ មានមុខរបរមេការខារ៉ាអូខេ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ប្រភពពត័មានពីក្រុមគ្រួសារបាននិយាយថា នារីដែលស្លាប់នេះជួលបន្ទប់ស្នាក់នៅតែម្នាក់ឯងទេហើយទៅធ្វើការរាល់ថ្ងៃមួយរយៈកន្លងមកនេះនាង លែងទៅធ្វើការទៀតដោយមានទំនាក់ទំនងជាបុរសម្នាក់ហើយបុរសអោយឈប់ធ្វើការ ទៅទុកគាត់ជាអ្នកចិញ្ចឹមក្រោយមកទើបលឺថាអ្នកទាំងពីរបានឈ្លោះប្រកែកគ្នាហើយខាង ស្រ្តីដែ លស្លាប់នេះបានអាដៃខ្លួនឯងបង្ហោះហ្វេសបុកថានាងពិបាកចិត្តខ្លាំងណាស់។ ស្រាប់តែមកដល់ថ្ងៃកើតហេតុរូបក៍បានចងកសំលាប់ខ្លួនបង្កអោយមានការភ្ងាក់ផ្អើ លដល់អ្នករស់នៅជិតខាង រត់មកជួយកាត់ខ្សែចេញនិងបានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ តែត្រូវបានគ្រូពេទ្យប្រាប់ថានាងស្លាប់បាត់ទៅហើយ ក៏ដឹកសពយកមកតម្កល់នៅកន្លែងសាលសព ដើម្បីរងចាំខាងសម្ថតកិច្ចធ្វើកោសល្យវិច្ចយ័ពិនិត្យ។ ក្រោយពីសម្ថតកិ្ចចបានពិនិត្យរួចបានប្រាប់ថា នាងពិតជាស្លាប់ដោយចងកខ្លួនឯងពិតប្រាកដ មិនមែនជាករណីឃាតកម្មទេ ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តអង្គតាមិញតាមប្រពៃណី៕

2015_12_01_05_37_04

2015_12_01_05_37_04_1

2015_12_01_05_37_04_2

2015_12_01_05_37_04_3

2015_12_01_05_37_04_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *