មេគ្រឿងញៀនប្រចាំខេត្តកំពត២នាក់ កំពុងរត់ការដើម្បីបាននៅក្រៅឃុំ

ខេត្តកំពត៖ ប្រភពព័ត៌មានពីមន្រ្តីនគរបាលជាន់ខ្ពស់ ខេត្តកំពត បានទម្លាយឲ្យដឹងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ថា មេចែកចាយគ្រឿងញៀនដ៏ធំ២នាក់ប្រចាំខេត្តកំពត បាននិងកំពុងឲ្យសាច់ញាតិរបស់ខ្លួន រត់ការជាមួយមន្រ្តីតុលាការ ដើម្បីបាននៅក្រៅឃុំ ។ មន្ត្រីបានលើកឡើងថា នេះជាការព្រួយបារម្ភរបស់កម្លាំងនគរបាល នៅក្នុងការខិតខំប្រឹងប្រែងបង្ក្រាបគ្រឿងញៀន ពីព្រោះថា នគរបាលខំចាប់ តុលាការបែរជាខំដោះលែងទៅវិញ ។

មេចែកចាយគ្រឿងញៀនដ៏ធំប្រចាំខេត្តកំពតចំនួន២នាក់ ត្រូវកម្លាំងនគរបាលកណ្តាលប្រឆាំងបទល្មើសខេត្តកំពត សហការជាមួយកម្លាំងការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្ត ចុះ បង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ជនសង្ស័យទី១-ឈ្មោះញេប សុធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវឃាត់ខ្លួននៅមុខប៉ុស្តិ៍នគរបាលរដ្ឋាលឃុំជុំគ្រៀល នៅម៉ោង៥ល្ងាច ថ្ងៃទី២ ខែមិថុនា ព្រមទាំងដកហូតវត្ថុតាង រួមមាន៖ ថ្នាំញៀនបាន១៥កញ្ចប់ ។

នៅក្រោយ ការសាកសួរ កម្លាំងសមត្ថកិច្ច ក៏ឈានទៅឃាត់ខ្លួនបានមេក្លោងម្នាក់ទៀត ឈ្មោះ អ៊ឹង លីជូន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅម៉ោង៦ល្ងាច ថ្ងៃដដែល ។ ប៉ុន្តែនៅពេលនេះ មានលេចឮថា ជនសង្ស័យ កំពុងមានអ្នករត់ការជាមួយមន្ត្រីតុលាការដើម្បីបាននៅក្រៅឃុំហើយ ៕

1

6

2

4

3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *