មេឃភ្លៀងនាំគ្នាទៅរើសក្តាមខ្យងរអិលជើងធ្លាក់ចូលទឹកស្រះលង់ស្លាប់ទាំង២នាក់បងប្អូន

ខេត្តកំពង់ចាម៖ក្មេងប្រុស២នាក់បងប្អូនបង្កើតត្រូវបានលង់ទឹកស្រះស្លាប់យ៉ាងអានោចអធ័មខណៈពេលដែលមេឃកំពុងតែធ្លាក់ភ្លៀងហើយនាំគ្នាទៅរើសក្តាមខ្យងនៅតាមវាលស្រែនិងស្រះត្រពាំង។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៤.និង២០នាទីល្ងាចថ្ងៃទី១៨កញ្ញា២០១៥ស្ថិតនៅត្រង់ចំណុចត្រពាំងពោនក្នុងភូមិអូរក្រវ៉ាន់ឃុំចំការអណ្តូងស្រុកចំការលើខេត្តកំពង់ចាម។

សមត្ថកិច្ចនគរបាលជំនាញបានសន្និដ្ឋានថាដំបូងកូនប្អូនឈ្មោះម៉ិសុខាអាយុ១២ឆ្នាំបានរអិលជើងធ្លាក់ចូលទឹកស្រះហើយកូនបងឈ្មោះម៉ិខាងអាយុ១៥ឆ្នាំស្ទុះលោតទៅជួយក៏ត្រូវលង់ឱបគ្នាស្លាប់ទាំង២នាក់តែម្តង។

ក្រោយពីបានពិនិត្យសាកសពក្មេងប្រុសរងគ្រោះរួចសមត្ថកិច្ប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិស្វាយជួរឃុំចំការអណ្តូងស្រុកចំការលើខេត្តកំពង់ចាម៕

20-09-201558031 58032 58033 58034 58035

Loading...

Leave a Reply

Your email address will not be published. Required fields are marked *