មេងប្រុសអាយុ៣ឆ្នាំម្នាក់រត់ចូលម៉ូតូ ខណៈកំពុងបើកបរ បណ្ដាលឲ្យរងរបួស

ភ្នំពេញ ៖មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយក្មេងប្រុសអាយុ៣ឆ្នាំម្នាក់បានរត់ចូលម៉ូតូដែលកំពុងបើកបរលើដងផ្លូវបណ្ដាលឲ្យរងបួសស្រាល កាលពីវេលាម៉ោង០៥និង១០នាទីរសៀលថ្ងៃទី០៨ខែតុលាឆ្នាំ២០១៥ស្ថិតនៅចំណុចផ្លូវបេតុងលេខ១២៨(ហៅផ្ទះស្ដេច)ភូមិសំរោងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាក្មេងប្រុសអាយុ៣ឆ្នាំមានឈ្មោះធឿនវិវឌ្ឍស្នាក់នៅជាមួយម្ដាយនិងឪពុកឈ្មោះធឿនរតនាអាយុ៣៩

ឆ្នាំមានមុខរបរជាងជួសជុលរថយន្ដស្នាក់នៅចំណុចកើតហេតុខាងលើចំណែកយុវជនជាអ្នកបើកបរមានឈ្មោះហៅប៉ាងអាយុ

១៩ឆ្នាំជាសិស្សរៀននៅវិទ្យាល័យទួលប្រាសាទសែនសុខស្នាក់នៅជាមួយឪពុកឈ្មោះជាមានតួនាទីជាមេភូមិអន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាមុនពេលកើតហេតុគេបានឃើញម៉ូតូ១គ្រឿងម៉ាក(ឌូក)ពណ៍សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ. ១FI.០៩០២បើកបរដោយយុវជនម្នាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មមខណៈនោះក៍មានរថយន្ដ១គ្រឿងម៉ាក

ឡង់រ៉ូវែពណ៍ខ្មៅដែលមិនចាំស្លាកលេខបើកបរបញ្ច្រាស់ទិសជាមួយនិងម៉ូតូពីកើតមកលិចលុះមកដល់ចំណុចកើតហេតុក៍មានក្មេងប្រុសអាយុ

៣ឆ្នាំម្នាក់បានដើរឆ្លងផ្លូងពីជើងមកត្បូងដោយក្មេងប្រុសនោះបានភ័យខ្លាចអកហ្សើនិងរថយន្ដឡង់រ៉វែក៍បានរត់កាត់ឆ្លងផ្លូវយ៉ាងលឿនជ្រុលចូលទៅ

ម៉ូតូដែលយុវជនកំពុងបើកបរបណ្ដាលឲ្យទាំងយុវជននិងម៉ូតូដួលភ្លាមៗនៅនិងកន្លែងកើតហេតុប៉ុន្តែមិនបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនោះចំណែកក្មេងប្រុសអាយុ៣ឆ្នាំ

បានដួលរងរបួសស្រាលនិងរលាត់ដៃជើង៤ទៅ៥កន្លែងនិងត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះដឹកក្មេងប្រុសរងគ្រោះយកទៅព្យាបាលនៅគ្លីនិកឯកជនសហគមន៍ភូមិសែនសុខ៥ភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្ដិ៍ឃ្មួញក៍បានធ្វើការសម្របសម្រួលដោយសុំឲ្យភាគីខាងយុវជនជាអ្នកបើកបរម៉ូតូជួយចេញថ្លៃព្យាបាលមួយចំនួនទៅខាងភាគីក្មេងរងគ្រោះដើម្បីបញ្ចប់រឿងដោយឡែកភាគីជាឪពុកក្មេងបានសុំឲ្យភាគីខាងយុវជនជាសិស្សជួយចេញថ្លៃព្យាបាលចំនួន១០០$ដុល្លាដើម្បីទុកព្យាបាលកូនរបស់គាត់ប៉ុន្តែយុវជននោះមិនព្រមហើយសូមសងតែត្រឹម៥០$ប៉ុណ្ណោះដើម្បីបញ្ចប់រឿងដោយបុរសជាឪពុកមើលឃើញថារបួសរបស់កូនគាត់មិនធំដុំក៍សម្រេចទទួលយកប្រាក់ចំនួន៥០$ដើម្បីបញ្ចប់រឿងតែម្ដងទៅ។

គួរបញ្ជាក់ផងដែរថាបុរសជាឪពុករបស់ក្មេងរងគ្រោះក្រោយពីទទួលបានប្រាក់ចំនួន៥០$ហើយនោះក៍បានហែកលុយ៥០$នោះចោលដោយមិនដឹងថាមកពីមូលហេតុអ្វីនោះទេក្រោយពីធ្វើការហែកលុយ៥០$ចោលហើយយុវជនជាអ្នកបើកបរម៉ូតូនិងបុរសជាឪពុកក្មេងរងគ្រោះក៍បានចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។

 

08-10-2015d60081 d60082 d60083 d60084 d60085

Loading...

Leave a Reply

Your email address will not be published. Required fields are marked *