មេឈ្មួញចែមុំ និងប្ដីឈ្មោះ ធី អួងអាងថា គ្មានសមត្ថកិច្ចខេត្តក្រចេះមួយណាហ៊ានចាប់ឈេីគាត់ឡើយ

ខេត្តក្រចេះ៖ មេឈ្មោះឈើយ៉ាងកក្រើកឈ្មោះ ចែ មុំ និងប្តី ឈ្មោះ ធី បានអួតអាងថា មុខជំនួញឈើរបស់គាត់សព្វថ្ងៃ គឺគ្មានសមត្ថកិច្ចខេត្តក្រចេះណាហ៊ានបង្ក្រាបឡើយ ពីព្រោះគាត់បានរត់ការអស់ហើយ ។

សេចក្ដីរាយកាណ៍ពីប្រជាពលរដ្ឋម្នាក់បានអោយដឹងថា មេឈ្មួញដុះស្លែ ពូកែលេងសម្ដីខែង ដាក់សម្ថកិច្ច នឹងអ្នកកាសែត ថាគ្មានអ្នកណាហ៊ានចាប់ឈេីរបស់ខ្លួនទេក្នុងខេត្តក្រចេះ ។

កាលពីយប់ថ្ងៃទី៧ ខែធ្នូ គេបានរាយការណ៍មកថា ឡានសាំយ៉ុង ចំនួន៣គ្រឿងរបស់ឈ្មួញខាងលើនេះ ដាក់ឈេីលេខ១ ប្រភេទ កកោះ និងសុក្រម ខ្លុម បង្កប់ក្នុងជ្រលង់ម្រេច ស្ថិតនៅក្នុងភូមិថ្មរាប ឃំុកន្តួត ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមអ្នកកាសែតបានថតយករូបភាព ស្រាប់តែមានមនុស្សស្រីម្នាក់ ជិះឡានហាយលែនឌ័រ និងប្រុសម្នាក់ទៀតជិះលុចសិស 300 មកស្រែកឡូឡាថា «បេីអាណាចង់ចាប់ ចង់ដឹង សាកមេីលទៅ» ។ អ្នកដែលមកស្រែកដាក់ក្រុមអ្នកកាសែតនេះ គឺជាថៅកែឈើ ឈ្មោះចែមុំ និងប្ដី ឈ្មោះធី ដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងទឹកដីខេត្តក្រចេះ ក្នុងជំនួញឈើ ដែលសមត្ថកិច្ចមិនហ៊ានទៅក្បែរនោះ ។

ប្រភពពីពលរដ្ឋដដែលបានឲ្យដឹងថា មួលហេតុដែលឈ្មួញ ចែមុំ និងប្តី ឈ្មោះ ធី ហ៊ាននិយាយបែបនេះ ពីព្រោះពួកគេអាងខ្នង អាងបក្ខពួក មានបងជាមន្ត្រីប៉េអឹម ជានាយរងការិយាល័យ ក្រុង ឈ្មោះ ឡុង យឹង ហៅមិច ។ ក្នុងអំឡុងពេលជាមួយគ្នានោះដែរ ចែមុំបានបន្តថា ត្រង់ចែ នី ដឹកពេញផ្លូវ ក្នុងមួយយប់៨រថយន្តសាំយ៉ុង និងកូរ៉េប្រាំតោន មួយឬពីរទៀត មិនឃេីញអ្នកណាចាប់ផង? ។

និយាយដូច្នេះរួច ចែ មុំ ក៏ប្រើកូនចៅលើកឈើដាក់ឡានទាំង៣គ្រឿងដឹកចេញពីទីតាំងខាងលើបាត់ស្រមោលដោយមិនរំខាន់សមត្ថកិច្ចពាក់ព័ន្ធណាម្នាក់នោះឡើយ ។

ប្រជាពលបានលេីកទៀតថា ក្នុងចំណោមមេឈ្មួញរកសុីបទល្មេីសដែលយូរជាងគេ ហេីយពូកែជាងគេនៅក្នុងខេត្តក្រចេះនោះ គឺមានតែ ចែមុំ ម្នាក់ទេ ។ គាត់ពូកែធ្វេីឆ្កួតធ្វេីឡប់ ភ្លេចមុខ ភ្លេចក្រោយ ភូតកុហក់សមត្ថកិច្ចជាងគេ ។

ប្រជាពលរដ្ឋកបានសំណូមពរ សម្ថកិច្ចជួយទប់ស្កាត់មេឈ្មួញទាំងនេះផង ពិសេសមេព្រៃ នាយសង្កាត់ នាយផ្នែក និងលោកនាយខណ្ឌជាដើម កុំងាប់ត្រគាក់ខ្លាំងពេក ៕

1 2

Loading...