មេឈ្មួញជាមន្ត្រីយោធាឈ្មោះ គង់ ក្រឹង អាងមានខ្នងបង្អែករឹងមាំទើបហ៊ានបន្តសកម្មភាពដឹក ជញ្ជូនឈើទៅស្រុកយួនយ៉ាងពេញបន្ទុក

ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងឃុំ២ធ្នូ ស្រុកស្នួល ខែត្រក្រចេះ បានឲ្យដឹងថា សព្វថ្ងៃនេះលោកឧត្តមសេនីយ៍ត្រី គង់ ក្រឹង មេបញ្ជាការរងវរការពាព្រំដែន លេខលេខ២០៤ នៅតែបន្តសកម្មភាពប្រមូលទិញឈើស្តុកទុកតាមព្រំដែននិងដឹកជញ្ជូនឈើ ចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ មន្ត្រីយោធាតូចតាចក្នុងវរការពារព្រំដែនលេខលេខ ២០៤ក៏បានបង្ហើបឲ្យដឹងដែរថា ការដែលលោក គង់ ក្រឹង អាចបន្តប្រព្រឹត្តបទល្មើសព្រៃឈើ តាមអំពើចិត្តគឺមានការឃុបឃិតជាប្រព័ន្ធនិងមានការបែងចែកផលប្រយោជន៍ដល់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតតាមជាក់ស្តែង។ ហេតុនេះហើយទើបលោក គង់ ក្រឹង អាច ដឹកឈើចេញតាមច្រករបៀងក្រោលគោ ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខែត្រក្រចេះ យ៉ាងពេញបន្ទុក ហើយមន្ត្រីយោធាជាន់ខ្ពស់ក្នុងខែត្រក្រចេះ ក៏អាចជាប់ពាក់ព័ន្ធផល ប្រយោជន៍ពីឈ្មួញឈើរូបនេះផងដែរ។

ប្រជាពលរដ្ឋក្នុងស្រុកស្នួល ខែត្រក្រចេះ មួយចំនួនបានស៊ីឈ្នួលដឹកឈើតាមម៉ូតូ ទៅលក់ឲ្យមេឈ្មួញ គង់ ក្រឹង ដល់បន្ទាយយោថាវរការពារព្រំដែនលេខ២០៤ ដោយពុំមាន មន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ប្រភពខ្លះបានឲ្យដឹងថា មានមន្ត្រីនគរបាលក្នុងស្រុកស្នួលម្នាក់គឺជាអ្នកជួយរត់ការបើកផ្លូវឲ្យលោក គង់ ក្រឹង ហើយ មន្ត្រីនគរបាលម្នាក់នោះមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នង ការដ្ឋាននគរបាលជាតិផងដែរទើបគ្មានសមត្ថកិច្ចណាហ៊ានក្អក។ ហេតុនេះហើយទើបជំនួញ ឈើរបស់លោក គង់ ក្រឹង អាចប្រព្រឹត្តទៅយ៉ាងរលូនហើយក្រុមហ៊ុននិងឈ្មួញឈើខ្លះទៀត បានពឹងពាក់ឲ្យលោក គង់ ក្រឹង ជួយដឹកឈើចេញតាមច្រករបៀងនិងច្រកព្រំដែនក្នុងឃុំ២ធ្នូ ស្រុកស្នួល ផងដែរដើម្បីចៀសផុតពីការរំខាន។

មន្ត្រីយោធាក្នុងស្រុកស្នួល បានបញ្ជាក់ថាឥឡូវនេះមេឈ្មួញឈើឈ្មោះ គង់ ក្រឹង បានយកបន្ទាយវរយោធាការពារព្រំដែនលេខ២០៤ សម្រាប់ស្តុកឈើមុនពេលដឹកជញ្ជូន ចេញទៅស្រុកយួន ហើយលោក មាស សុភាព មេបញ្ជាការវរការពារព្រំដែនលេខ២០៤ ក៏ជាអ្នកជួយសម្របសម្រួលឲ្យលោក គង់ ក្រឹង ដើម្បីទទួលផលប្រយោជន៍ដែរ។ ជាងនេះទៅ ទៀតប្រភពពីសមត្ថកិច្ចតូចតាចខ្លះបានបង្ហើបឲ្យដឹងថា លោក គង់ ក្រឹង ជាមនុស្សជំនិតរបស់ មន្ត្រីជាន់ខ្ពស់ក្នុងជួរថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ផងដែរទើបគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ហើយមានតែជួយសម្រួល។ ប្រភពក្រៅផ្លូវការបានឲ្យដឹងថា មន្ត្រីអាវុធហត្ថ ជាន់ខ្ពស់ម្នាក់នោះកំពុងជួយរត់ការឲ្យមេឈ្មួញឈើឈ្មោះ គង់ ក្រឹង ទទួលបានងារជាឧកញ៉ា ក្នុងពេលឆាប់ៗ ហើយលោក គង់ ក្រឹង ត្រៀមទទួលតំណែងជាមេបញ្ជាការអង្គភាពយោធាវរ ការពារព្រំដែនលេខ២០៤ ជំនួសលោក មាស សុភាព ក្នុងពេលខាងមុខទៀតផង៕

Loading...