មេឈ្មួញឈើគ្រញូវដ៏ល្បីឈ្មោះត្រូវបានបង្ក្រាបហើយ

ខេត្តឧត្តរមានជ័យ៖ កម្លាំងរដ្ឋបាលព្រៃឈើ និង កម្លាំងនគរបាលអន្តរាគមន៍ ដឹកនាំដោយលោក សោ សុភក្រ័ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ លោកសុី សុឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោកហង្ស បូរ ស្នងការរងនគបាលខេត្តឧត្តរមានជ័យ ទទួលបន្ទុកការងារព្រំដែនបានសហការចុះប្រតិបត្តិការបង្រ្កាបបទល្មើសឈើគ្រញូងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ម្ចាស់ផ្ទះឈ្មោះថា យាយ ម៉ៃ ដែលជាឈ្មួញឈើដ៏ធំល្បីឈ្មោះប្រចាំស្រុកអន្លង់វែង ស្ថិតនៅភូមិអភិវឌ្ឍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសឈើគ្រញូងសរុបជាង២តោន និង ម៉ាសុីនថាសច្រៀកឈើចំនួន3គ្រឿងផងដែរ ។

សូមបញ្ជាក់ថា កន្លងមក លោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តមានជ័យ និង ជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្តឧត្តមានជយ័ ធ្លាប់ចេញបទបញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចទាំង៣ ធ្វើកិច្ចសហការជាមួយមន្រ្តីជំនាញ តាមបង្ក្រាបរាល់បទល្មើសពីសំណាក់ឈ្មួញរកសុីបទល្មើសឈើគ្រញូងទាំងអស់ ដែលកើតមានក្នុងខេត្តឧត្តរមានជ័យ ។

សេចក្តីរាយការណ៍ថា ការបង្ក្រាមឈ្មួញខាងលើនេះ បានធ្វើឲ្យថ្នាក់ដឹកនាំមានការសប្បាយចិត្ត ពីព្រោះមេឈ្មួញរកសុីជួញឈើប្រណីតដុះស្លែជនជាតិយួនល្បីឈ្មោះរូបនេះ មិនដែលមានមន្ត្រី ឬជំនាញណាមួយហ៊ានប៉ះពាល់ឡើយ ហើយពេលនេះ គេនៅមិនទាន់ដឹងថា វាសនាយាយម៉ៃ នឹងត្រូវទៅជាបែបណានៅឡើយទេ ៕ មណ្ឌលច្បារមន

Loading...