មេឈ្មួញឈើដឹកចេញពីព្រៃឡង់ត្រូវបានសមត្ថកិច្ចចាប់បានរាប់ភ្លេចមិនចេះរៀងចាលតើលើកនេះជាប់ឬមិនជាប់

ខេត្តកំពង់ធំំ៖ ថ្ងៃទី15 ខែសីហា ឆ្នាំ2020 វេលាម៉ោង12យប់ សមត្ថកិច្ចសង្កាត់រដ្ធបាលព្រៃឈើទំរីង បានចុះបង្ក្រាបឡានដឹកឈើរបស់មេឈ្មោះខ្លី នៅចំណុចជិតហាងពេជ្រ៣ ក្នុងភូមិសាស្រ្តនៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

បើប្រភពព័ត៌មានពីសមត្ថកិច្ចរដ្ធបាលព្រៃឈើទំរីងបានអោយដឹងថា គ្រាន់តែឃាត់ចាប់ឡានដឹកឈើរបស់មេឈ្មួញឈ្មោះខ្លីនេះភ្លាម មានមេឈ្មួញឈើដែលធំជាងគេប្រចាំខេត្តកំពង់ធំ បានអន្តរាគមន៍អោយខាងសមត្ថកិច្ចរដ្ធបាលព្រៃឈើមានការសម្របសម្រួលអោយដោះលែងឡានរបស់មេឈ្មួញឈ្មោះខ្លីមកវិញ តែសមត្ថកិច្ចមិនយល់ព្រម។

ប្រភពបានបន្តរទៀតថា ឡានដឹកឈើចេញពីព្រៃឡង់របស់មេឈ្មួញឈ្មោះខ្លី ដែលល្បីថាចាប់មិនដែលជាប់តែរងចាំមើលលើកនេះប្រជាពលរដ្ធក៏ដូចសមត្ថកិច្ចរងចាំមើលតើចាប់ជាប់ឬមួយប្រលែងអោយមកបំផ្លាញព្រៃឡង់ទៀត ព្រោះអីឡានដឹកឈើរបស់មេឈ្មួញឈ្មោះខ្លីនេះ ចាប់បានជាច្រើនដងមកហើយ តែចាប់ៗលែង។

សូមបញ្ជាក់ថា ការចុះបង្ក្រាបនៅវេលាយប់មិញនេះ សូម្បីតែសមត្ថកិច្ចដូចគ្នាក៏មានការអន្តរាគមន៍ ជាសេសមេព្រៃដែលធំជាងគេនៅក្នុងស្រុកសណ្ដាន់ ៕

Loading...