មេឈ្មួញ គង់ ក្រឹង យកអំណាចជា ឯកឧត្តម ទៅឈូសឆាយដីព្រៃ ធ្វើផ្លូវសម្រាប់ដឹកឈើប្រណីតយកទៅលក់នៅស្រុកយួន

ខេត្តក្រចេះ៖ មានការបែកធ្លាយព័ត៌មានមួយទាក់ទងនិងករណីមេឈ្មួញឈើប្រណីតដ៍ល្បីឈ្មោះ គង់ ក្រឹង បានយកអំណាចលោក ឧបនាយករដ្ឋមន្ត្រីទៀ បាញ់ ទៅឈូសឆាយដីព្រៃ នៅចំណុចឃុំត្រពាំងស្រែ ស្រុក ស្នួល ខេត្តក្រចេះ ដើម្បីឈូសឆាយធ្វើផ្លូវសម្រាប់ដឹកឈើប្រណិតយកទៅលក់នៅស្រុកយួន តាមច្រកD3 ស្ថិតក្នុងចំណុចភូមិ ជ្រៃ ឃុំ2ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមប្រភពត័ត៌មានច្បាស់ការមួយបានឲ្យដឹងថា មេឈ្មួញគង់ ក្រឹង បានធ្វើសកម្មភាពឈូសឆាយដីព្រៃខាងលើនេះយូរមកហើយ ដោយមានសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធគ្រាក់ៗជាអ្នកជួយសម្រួលមើលការខុសត្រូវនិងជួយលាក់បាំងដល់ថ្នាក់លើ ដើម្បីមេឈ្មួញ គង់ ក្រឹង មានភាពងាយស្រួលក្នុងការធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតយកទៅលក់នៅស្រុកយួន។

ប្រភពខាងលើបានបន្តទៀតថា ក្រោយពីមេឈ្មួញ គង់ ក្រឹង បានក្លាយខ្លួនជាមហាសេដ្ឋីដ៌មហិមារ នៅក្នុងទឹកដីស្រុកស្នួលខេត្តក្រចេះទាក់ទងទៅនិងមុខជំនួញឈើប្រណិតនេះផងដែរ នៅពេលថ្មីៗនេះគេសង្កេតឃើញមេ ឈ្មួញ គង់ ត្រូវបានគេហៅ ឯកឧត្តមៗ ពេញៗមាត់ ហើយគេមិនដឹងថា មេឈ្មួញ គង់ ក្រឹង ឡើងជាឯកឧត្តមតាមរយៈជួយសង្គមជាតិឬក៌តាមរយះបំផ្លាញព្រៃឈើនោះទេ។

បើតាមសេចក្តីរាយការណ៍ ពីឈ្មួញរកស៊ីឈើ ម្នាក់នៅ ខេត្តក្រចេះ បានអោយដឹងថា កាលពី ពីរខែមុន ក្រុមប៉េអឹម ផ្ទៃប្រទេសរបស់ឯកឧត្តមឧត្តមសេនីយ៍លោក សៅ សុខា បានចុះមកដល់ ស្រុកស្នួល ខេត្តក្រចេះ ភ្លាមក៏បាន ឡោមព័ទ្ធ កន្លែងស្តុប ឈើ និងផ្ទះរបស់មេឈ្មួញ គង់ ក្រឹង ម្តងរួចមកហើយ តែតាមពិតវាគ្រាន់តែ ជាឆាកល្ខោន បំភ័ន្តភ្នែក ប្រជាពលរដ្ឋតែប៉ុណ្ណោះ ក្រោយមកក៏ត្រូវរូវគ្នាទៅវិញ ហើយក៏ ដកកម្លាំង ចេញទៅវិញដោយមិនបានចាប់ឈើ នេះឡើយ រហូតមក ទល់នឹង សព្វថ្ងៃនេះ ។

មេឈ្មួញគង់ ក្រឹង កំពុងតែ ធ្វើផ្គរ ធ្វើភ្លៀង ចេញឈើ ប្រណិត រាប់សិបតោន ក្នុងមួយថ្ងៃៗ ដោយមិនខ្លាច សមត្ថកិច្ច ណាទាំងអស់ សូម្បីតែ កម្លាំងផ្ទៃ ប្រទេស កំពុងតែបំពេញ បេសកម្ម នៅលើ ទឹកដីខេត្ត ក្រចេះ សព្វថ្ងៃនេះ ជាបទបញ្ជា របស់ សម្តេចនាយក រដ្ឋមន្ត្រី ដែលជា ប្រមុខ រាជរដ្ឋាភិបាល ក៏ដោយនោះ មេឈ្មួញគង់ ក្រឹង នៅតែមិន ខ្លាចញញើត សូម្បីតែបន្តិច ។ សង្ស័យថា ពួកសមត្ថកិច្ច ទាំងនោះ រួមមាន មេព្រៃ និងប៉េអឹម ផ្ទៃប្រទេស ព្រមទាំង សមត្ថកិច្ច តាមដងផ្លូវ ពីស្រុក ចិត្របុរី រហូតដល់ ស្រុកស្នួល ត្រូវបាន មេឈ្មួញគង់ ក្រឹង ដាក់ថ្នាំ សណ្តំអស់ ទៅហើយ បានជាយក បទបញ្ជា របស់សម្តេច មកធ្វើជា ល្បែងលេង ហើយឃុបឃិត ប្រព្រឹត្តិ បទល្មើស យកលុយ ដាក់ហោប៉ៅ ស្រេចតែ អំពើចិត្ត ដោយហ៊ាន បណ្តោយឲ្យ លោកគង់ ក្រឹង ដែលគ្រាន់ តែជា អនុវរៈសេនា តូចការពារ ព្រំដែន២០៤ ម្នាក់សោះ ហ៊ានប្រឆាំង បទបញ្ជា របស់សម្តេច បានទៅ តាមអំពើ ចិត្តយ៉ាង ដូច្នេះ ។

ប្រជាពលរដ្ឋ នៅតាមបណ្តោយ ផ្លូវក្នុង ស្រុកស្នួល កំពុងតែរិះគន់ យ៉ាងខ្លាំង ទៅលើសមត្ថកិច្ច ខេត្តក្រចេះ ថាគ្មាន សមត្ថភាព ក្នុងការបង្ក្រាបបទល្មើសព្រៃឈើឡើយ គឺឈរនៅតាមដងផ្លូវ ចាំតែយកលុយពីបទល្មើសតែប៉ុណ្ណោះ ហើយ រាជរដ្ឋាភិបាល ដែលខំទុក ចិត្តលោក សៅ សុខា ដែលបាន តែងតាំង ជាប្រធាន គណៈ កម្មាធិការ ទប់ស្កាត់ បទល្មើស ព្រៃឈើ ត្រូវបាន បរាជ័យ ហើយនៅ ពេលនេះ តើរាជរដ្ឋាភិបាល គួរតែ ទុកចិត្ត អ្នកណា ទៅវិញ បើសូម្បី តែក្រុម បង្ក្រាប បទល្មើស របស់លោក សៅ សុខា ហើយនៅ តែបង្ក្រាបមិនបាន។

មន្ត្រី ថ្នាក់ក្រោម បែរជា ព្រងើយ កន្តើយ នឹងបទបញ្ជា ជាពិសេស មន្ត្រី ស្រុកស្នួល ខេត្តក្រចេះ នេះតែម្តង តើអង្គភាព ប្រឆាំង អំពើ ពុករលួយ គួរតែមាន វិធានការ ចុះស៊ើប រឿងបទល្មើស ព្រៃឈើ របស់មេឈ្មួញ គង់ ក្រឹង នេះទេ? ក្រែងលោ មានមន្ត្រីធំៗ មួយចំនួន នៅពីក្រោយ ខ្នងមេឈ្មួញ គង់ ក្រឹង ដែលជា អនុវរៈ ការពារ ព្រំដែន២០៤ នេះ។

ប៉ុន្មានថ្ងៃមុននេះ ក្រុមអ្នកដឹកឈើតាមម៉ូតូអោយមេឈ្មួញគង់ ក្រឹង បានជួបគ្រោះដោយសារ នគរបាលវរៈសេនាតូចលេខ៦១៩ ឃាត់សុំលុយបណ្ដាលអោយឈើ ធ្លាក់សង្កត់បែកក្បាលស្លាប់ភ្លាមៗ យ៉ាងអណោចអាធម៌នេះហើយ ដោយសារតែមេឈ្មួញគង់ ក្រឹងបានប្រើអំណាចទឹកលុយក្នុងការទិញឈើប្រណិតក្នុងតំលៃថ្លៃទើបធ្វើ អោយប្រជាពលរដ្ឋស្លូតត្រង់ប្ដូរអាជីពធម្មតាមកដឹកបទល្មើសព្រៃឈើអោយមេឈ្មួញគង់ក្រឹងវិញ៕

 

Loading...