មេឈ្មួញ លី ហាំង​សេង និង​តាត ពិសិដ្ឋ ជា​ម្ចាស់​រណ្តៅ​ដី​បំផ្លាញ​បរិស្ថាន​ព្រៃ​លិច​ទឹក​នៅ​ក្រុង​សៀមរាប​

​សកម្មភាព​ជីកដី​និង​ដឹកជញ្ជូន​អាចម៍ដី​ធ្វើ​អាជីវកម្ម​ខុសច្បាប់​របស់​ឈ្មោះ លី ហាំង​សេង និង​តាត ពិសិដ្ឋ បានកើត​ទ្បើង​ជា​យូរ​មកហើយ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ព្រៃ​លិច​ទឹក​និង​បំផ្លាញ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បញ្ហា​នេះ​។ ជាក់ស្តែង​ដីព្រៃ​លិច​ទឹក​សម្រាប់​ត្រី​ពង​កូន​នៅតាម​មាត់​ទន្លេសាប​ក្នុងភូមិ​ភ្នំ​ក្រោម ភូមិ​កន្ត្រក​ថ្មី និង​ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ត្រូវ​ឈ្មួញ​ជីក​យក​អាចម៍ដី​ក្នុង​ជម្រៅ​យ៉ាងជ្រៅ​ហើយ​ដឹកជញ្ជូន​ធ្វើ​អាជីវក​ម្មយ៉ាង​ពេញបន្ទុក​។ រណ្តៅ​ដី​ដែល​គេ​ជីក​ធ្វើ​អាជីវកម្ម​នោះ​មាន​ជម្រៅ​ចាប់ពី​៥​ម៉ែត្រ​ទ្បើង​ទៅ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ខ្លាច​កើតមាន​គ្រោះថ្នាក់​ដល់​មនុស្ស​សត្វ​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ឈ្មួញ​ធំៗ​៦​នាក់​ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ជីកដី​លក់​គឺមាន​២​នាក់​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ម្ចាស់​រណ្តៅ​ដី​ធំៗ​មាន​ជម្រៅ​ជ្រៅៗ ហើយ​ប្រើប្រាស់​គ្រឿងចក្រ​និង​រថយន្ត​ជាច្រើន​ដើម្បី​កាយ​ដី​និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​។ ឈ្មួញ​ម្ចាស់​រណ្តៅ​ដី​ធំៗ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ លី ហាំង​សេង អាយុប្រមាណ​៤៩​ឆ្នាំ និង​ឈ្មោះ តាត ពិសិដ្ឋ អាយុ​ជាង​៣០​ឆ្នាំ ពួកគេ​កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​រណ្តៅ​ដី​របស់​ពួកគេ​មាន​ជម្រៅ​ចាប់ពី​៦​ម៉ែត្រ​រហូតដល់​ក្បាល​ប្រេត​។ ឈ្មួញ​ទាំងពីរ​នាក់​នេះ​ជីក​យក​អាចម៍ដី​ក្នុង​ព្រៃ​រនាម​លិច​ទឹក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កន្លែង​ត្រី​ពង​កូន​និង​អភិរក្ស​ពូជ​ត្រី​ផងដែរ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃៗ​ការដ្ឋាន​ជីកដី​របស់​ឈ្មោះ លី ហាំង​សេង អាច​ដឹក​អាចម៍ដី​ចេញ​បាន​ប្រមាណ​៣០០​ទៅ​៣៥០​រថយន្ត​ដែលមាន​ចំណុះ​យ៉ាងតិច​៥​តោន ហើយ​ក្នុង​មួយ​រថយន្ត​មានតម្លៃ​១៥​ដុល្លារ​។ ចំណែក​ឈ្មួញ​ឈ្មោះ តាត ពិសិដ្ឋ ក៏​ធ្វើ​សកម្ម​​ភាពមិន​ចាញ់​ឈ្មោះ លី ហាំង​សេង ដែរ ព្រោះ​ឈ្មួញ​ទាំងពីរ​នាក់​នេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ ទើប​អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​អភិបាលក្រុង​សៀមរាប​ប្រហែលជា​ទទួលបាន​ផល​ប្រ​យោជន៍​យ៉ាងច្រើន​ពី​ឈ្មួញ​ទាំង​២​នាក់​នេះ ទើប​បណ្តោយ​ឲ្យ​ពួកគេ​បំផ្លាញ​ដីព្រៃ​លិច​ទឹក​និង​បំផ្លាញ​ផ្លូវថ្នល់​ក្នុង​ក្រុង​សៀមរាប​យ៉ាង​មហន្តរាយ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *