មេតុងទីនបានលុយ២០ម៉ឺនដុល្លាររត់បាត់ កូនៗឡាំប៉ានៅសង្កាត់ចោមចៅ

ភ្នំពេញ៖ មិនមែនជារឿងថ្មីថ្មោងនោះទេ ប៉ុន្តែពលរដ្ឋនៅតែរងគ្រោះជាបន្តបន្ទាប់ដោយសារតែចាញ់បោកមេតុងទីនប្រមូលលុយបានច្រើនហើយ ដាក់មេផាយប្រ៉ុច ធ្វើឲ្យកូនតុងទីនម្នាក់ៗនាំគ្នាមកឡាំប៉ា សុំអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍ ។

កូនៗតុងទីនជាង១០០នាក់ បានជុំគ្នាសុំអាជ្ញាធរសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍ កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីបានចាញ់បោកមេតុងទីន ប្រមូលលុយបាន២០ម៉ឺនដុល្លារ ហើយរត់គេចខ្លួនបាត់ស្រមោល ។

ស្រ្តីកូនតុងតីនរងគ្រោះម្នាក់បានបញ្ជាក់ប្រាប់ប្រភពព័ត៌មានថា មេតុងទីន ចរិកខូច ឈ្មោះទឹម ស្រីនាង អាយុ៤៣ឆ្នាំ ជាអាជីវករលក់ដូរក្នុងផ្សារឯករាជ្យ២ មានទីលំនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីប្រមូលលុយបាន២០ម៉ឺនដុល្លារ ។

ប្រភពបានបញ្ជាក់ថា អ្នកលេងតុងទីនទាំងអស់សរុប១៣៥នាក់ ក្នុងនោះមានក្បាល១ម៉ឺនរៀល រហូតដល់២០០ដុល្លារ ហើយការដេញតុងទីនទៀតសៀត មានធ្វើឡើងជាប្រចាំថ្ងៃក៏មាន ដេញ១ខែម្តងក៏មាន ។

ប្រភពបន្តថា លុះមកដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ មេតុងទីន ទឹម ស្រីនាង បានវេចលុយសរុបជាង២០ម៉ឺនដុល្លារ រត់គេចខ្លួនបាត់ ទុកឲ្យកូនៗរងគ្រោះរត់ទៅប្តឹងអាជ្ញាធរ២ដង រួចមកហើយនៅសង្កាត់ចោមចៅ ដើម្បីសុំជួយអន្តរាគមន៍ ។

គេនៅមិនទាន់ដឹងនៅឡើយថា តើអាជ្ញាធរមានវិធានការយ៉ាងណាចំពោះករណីខាងលើនេះនៅឡើយទេ បើមេតុងទីន រត់បាត់ស្រមោលទៅហើយ មិនដឹងថា ទៅតាមរកនៅទីកន្លែងណាទេ ៕

dd

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *