មេធាវីម្នាក់រងការរិះគន់ថា សាហាយស្មន់ជាមួយប្រពន្ឋគេ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបាននាំខ្លួនមេធាវីម្នាក់មកសាកសួរកាលពីរសៀលថ្ងៃទី២០ តុលា កន្លងទៅនេះ ការភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសម្នាក់ដែលបានអះ អាងថា ជាមេធាវីឈ្មោះ ជា ហៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់បុរសម្នាក់ ពីបទសាហាយស្មន់ និងប្រើប្រាស់អំពើហឹង្សាទៅលើរូបលោកដែលជាប្ដីនៅចំណុចក្រុម២ ភូមិ៤ សង្កាត់០៤ ខេត្តព្រះសីហនុ ។

លោកគុណ ប៊ុនថា ជាប្តីរបស់អ្នកស្រីម៉ៃ រ៉ានី បានអះអាងថា លោក ជា ហៃ មានមុខរបរបច្ចុប្បន្នជាមរធាវី បានមកលបលួចទាក់ទងប្រពន្ឋរបស់គាត់ ក្រោមរូបភាពចូលហ៊ុនបើកហាងបញ្ចាំ ប៉ុន្តែតាមពិតមេធាវីរូបនោះបានទាក់ទងប្រពន្ឋរបស់គាត់ នៅពេលគាត់មកទាន់នៅក្នុងផ្ទះជាមួយគ្នា លោកមេធាវីរូបនោះ បានវាយមកលើគាត់ដែលជាប្តីស្របច្បាប់ទៀតផង ។

លោកបានបន្តអះអាងថា នៅពេលនោះលោកបានដាក់ពាក្យលោក មេធាវី ជា ហៃនេះ ពីបទសាហាយស្មន់ និងប្រើប្រាស់អំពើហឹង្សា។ អ៊ុំស្រី ចេង ឃាន ត្រូវជាម្តាយ អ្នកស្រី ម៉ៃ រ៉ានី បានអះអាងស្រដៀងគ្នាទៅនឹងកូនប្រសារ ថា កូនស្រីរបស់គាត់ ដោយសារតែស្នេហាលើលោក ជា ហៃ បានភ្លេចទាំងប្តីទាំងបងប្អូន និងម្តាយបង្កើត ទៅលបលួចស្នេហារួមទាំងបំផ្លាញទ្រព្យសម្បត្តិ អស់ជាច្រើនម៉ឺនដុល្លា។

លោកស្រី ម៉ៃ រ៉ានី និងលោក មេធាវី ជា ហៃ បានធ្វើការបដិសេធថា រូបគាត់ទាំងពីរ ពុំមានទំនាក់ទំនងស្នេហាដូចការចោទប្រកាន់នោះទេ ពួកគាត់គឺមានមុខរបរជាមួយគ្នាតែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា លោកមេធាវី ជា ហៃ ត្រូវជាកូនប្រសារលោក គង់ ស្រីម មានតួរនាទីជាអនុប្រធានតុលាការកំពូល នៅរាជធានីភ្នំពេញ៕

unnamed unnamed2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *