មេធាវី ពេជ្រ រតនា ត្រូវអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន

ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ បានប្រាប់ប្រភពព័ត៌មានថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន មេធាវី ពេជ្រ រតនា ក្រោយនាំខ្លួនមកសាកសួរកាលពីព្រឹកមិញនោះ ។

ប្រភពបន្តថា លោកមេធាវី ពេជ្រ រតនា នឹងត្រូវបញ្ជូនទៅតុលាការ ក្រោយការឃាត់ខ្លួនរយៈពេល ៤៨ម៉ោង។ លោកថា លោក ពេជ្រ រតនា មានការពាក់ព័ន្ធនឹងករណីពុករលួយ ប៉ុន្តែលោកមិនទាន់អះអាងថា ស្ថិតនៅក្នុងមាត្រាណាមួយ នៃច្បាប់ប្រឆាំងអំពើពុករលួយ នៅឡើយទេ ។

លោកមេធាវី ពេជ្រ រតនា ជាមេធាវីម្នាក់ នៅក្នុងគណៈមេធាវីកម្ពុជា ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួន ពីចំណតពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីលោក ចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយដើរទៅកាន់រថយន្តរបស់លោក ៕

omyintieng610

Loading...

Leave a Reply

Your email address will not be published. Required fields are marked *