មេបញ្ជការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ចាត់តាំងកម្លាំង និងរថយន្ត អន្តរាគមន៍ដឹកជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ តាមច្រកអន្តរជាតិអូរស្មាច់ មកកាន់ទីតាំងធ្វើចត្តាឡីសក្តិ

ខេត្តឧត្តរមានជ័យ៖ គោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងបទបញ្ជរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានចាត់តាំងកម្លាំង រួមនឹងរថយន្តចំនួន០៤គ្រឿង បានចូលរួមអន្តរាគមន៍ដឹកជញ្ជូនពលករខ្មែរបានចំនួន៤១នាក់ ដែលត្រឡប់មកពីប្រទេសថៃវិញ តាមច្រកអន្តរជាតិអូរស្មាច់ មកកាន់ទីតាំងធ្វើចត្តាឡីសក្តិ នៅវិទ្យាល័យហ៊ុន សែន សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កងទ័ពត្រូវតែត្រៀមកម្លាំង និងរថយន្តទាំងយប់ ដើម្បីចេញទៅដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ពីច្រកទាំងពីរគឺ ច្រកអូស្មាច់ និងច្រកប៉ោយប៉ែត ដោយមិនអនុញ្ញាតិឱ្យបងប្អូនប្រជាពលរដ្ឋចូលមកកម្ពុជាវិញ ធ្វើដំណើរដោយរថយន្តតាក់ស៊ី និងដោយខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍៕

Loading...