មេបញ្ជាកាតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដាក់ចេញបទបញ្ជាដល់នាយទាហាន និងពលទាហាន នៅគ្រប់អង្គភាពចំណុះ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្តរាយធម្មជាតិ !

ខេត្តព្រះវិហារ៖ កម្លាំងកងទ័ពជាតិ ត្រូវគេដឹងថា គឺជាកម្លាំងស្នូលមួយដ៏សំខាន់ នៅក្នុងកិច្ចការងារ ការពារជាតិ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្តិភាព នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដើម្បីធានាបាន នូវនិរន្តរភាពបូរណភាពទឹកដី និងការកសាងសន្តិភាព ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។

អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅថ្ងៃទី២៣កញ្ញាឆ្នាំ២០២០ បានប្រមូលកម្លាំងមកពី គ្រប់អង្គភាពចំណុះទាំងអស់ ដើម្បីត្រៀមកម្លាំង១០០ភាគរយ ក្នុងការចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋ ក្នុងគ្រាពួកគាត់ជួបគ្រោះធម្មជាតិ ជាយថាហេតុ នៅក្នុងខេត្តព្រះវិហារ គ្រាតំណក់ទឹកភ្លៀងកំពុងបន្តធ្លាក់។

មេបញ្ជាកាតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមាន ប្រសាសន៍ថា ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងប្រជាពលរដ្ឋ រស់ក្រោមដំបូលនៃម្លប់សុខសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ ដែលដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វ នៃសម្តេចតេជោ សែន នាយករដ្ឋមន្ត្រីកម្ពុជា បានពន្លត់ភ្លើងសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូស បន្លាយជាច្រើនទសវត្សន៍កន្លងមកនោះ ត្រូវបានបិទបញ្ចប់ទាំងស្រុង រហូតមកដល់គ្រាបច្ចុប្បន្ន កសាងបាន នូវការអភិវឌ្ឍន៍លើគ្រប់វិស័យ និងសន្តិភាពយ៉ាងពិតប្រាកដ ជូនសង្គមជាតិ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍ទៀតថា កម្លាំងកងទ័ពក្រៅពីបំពេញភារកិច្ចការ ពារបូរណភាពទឹកដី ក៏ត្រូវមានតួនាទីគ្រប់គ្រងកងកម្លាំង ការកសាងអង្គភាព ការអភិវឌ្ឍន៍មូលដ្ឋានរស់នៅ និងក៏នៅបានចូលរួមចំណែក ក្នុងកិច្ចការងារមនុស្សធម៌ និងកិច្ចការងារនានាជាច្រើនទៀតនៅក្នុងសង្គម ជាពិសេស កិច្ចការងារសង្គមធម៌ ដែលជាប្រយោជន៍បម្រើដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផ្ទាល់។

លោកឧត្តមសេនីយ៍ ច័ន្ទ សុភ័ក្ត្រា បានដាក់បទបញ្ជាដល់នាយទាហាន នាយទានរង និងពលទា ហាន នៅតាមបណ្តាអង្គភាពចំណុះ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ទាំងអស់ ត្រូវត្រៀម កម្លាំង១០០ភាគរយ មធ្យោបាយ និងសម្ភារៈ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ពេលពួកគាត់រង ការលំបាក ក្នុងពេលជួបគ្រោះមហន្តរាយធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះអគ្គិភ័យ និងគ្រោះ កាចនានាទៀត ដែលកើតឡើងជាយថាហេតុណាមួយ ព្រោះថា កម្លាំងកងទ័ព គឺត្រូវបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ និងកងទ័ពទាំងអស់ត្រូវមានចិត្តស្មោះត្រង់ ចំពោះរាជរដ្ឋាភិបាលជាដាច់ខាត ជាពិសេស នៅពេលដែលប្រទេសជាតិ ត្រូវការជាចាំបាច់ ដូចជានៅពេលនេះ ឃើញស្រាប់ហើយថា ភ្លៀងបានបន្ត ធ្លាក់ជាប្រចាំ ហើយទឹកនៅតាមតំបន់មួយចំនួន កំពុងកើនឡើងគួរអោយកត់សម្គាល់ ។ដូចច្នេះ យើងត្រូវតែ ត្រៀមខ្លួនជាស្រេច ដើម្បីចេញជួយអន្តរាគមន៍ដល់ប្រជពលរដ្ឋ នៅពេលមានគ្រោះទឹកជំនន់កើតឡើង ភ្លាមៗ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ យើងនេះ។

មេបញ្ជាកាតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្តាំផ្ញើដល់ កងទ័ពគ្រប់អង្គភាពចំណុះ ត្រូវធ្វើល្អជាមួយប្រជាពលរដ្ឋ ត្រូវចេះជួយយកអាសារ និងការដោះទុក្ខធុរៈ នៅពេលប្រជាពលរដ្ឋជួបបញ្ហា ព្រោះកងទ័ព គឺប្រសូត្រចេញពីប្រជាពលរដ្ឋ ៕

Loading...