មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ចុះត្រួតពិនិត្យទីតាំងអគារធ្វើចត្តាឡីស័ក និងការបង្កបង្កើនផលក្នុងកងពលតូចអន្តរាគមន៍លេខ៨

ខេត្តព្រះវិហារ៖ ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩ ទន្ទឹមនឹងការចូលរួមអនុវត្តន៍យ៉ាងម៉ឺងម៉ាត់តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឧត្តមេសនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងអាគារ សម្រាប់ធ្វើចត្តាឡីស័កដែលបានរៀបចំរួចជាស្រេចសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលអាចត្រឡប់មកពីប្រទេសថៃវិញ ។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពលធំអន្តរាគមន៍លេ៣ បានបន្តចុះត្រួតពិនិត្យ ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតក្នុងកាលើកស្ទួយជីវភាពកងទ័ពតាមបណ្តាវរសេនាតូច និងទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ដោយអនុវត្តតាមផែនការប្រឡងប្រណាំងបង្កបង្កើនផល ចិញ្ចឹមសត្វ តាមផែនការរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អង្គភាព កងពលតូចអន្តរាគមន៍លេខ៨ ទាំងការបង្កបង្កើនផលចិញ្ចឹមសត្វគ្រប់ប្រភេទ និងការដាំបន្លែបង្ការ ដើម្បីដោះស្រាយជីវភាពឱ្យកងទ័ពនៅក្នុងអង្គភាព ព្រមទាំងបានគ្រប់គ្រងកម្លាំងនៅនឹងកន្លែង ដែលជាការអនុវត្តបទបញ្ជាបានដាក់ចុះ ក្នុងវិធានការ ការពារការឆ្លងរីករាលដាលមេរោគកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ក្រៅពីនោះទៀតបងប្អូនបានខិតខំកសាងអង្គភាព បានរៀបចំកែលម្អសោភ័ណភាពក្នុងទីតាំងបន្ទាយមានកន្លែងធ្វើការងារ អាគារស្នាក់នៅ និងប្រចាំបញ្ជាមានសុវត្ថិភាពសម្រាប់ទុកដាក់អាវុធគ្រាប់បានយ៉ាងល្អប្រសើរ ៕

Loading...