មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ដាក់កម្លាំងជួយរុះរើ សំណង់ផ្ទះ ប្រជាពលរដ្ឋដែលសល់ពីការឆេះ

(បន្ទាយមានជ័យ) ៖ យោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ និងយុវជនមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ បានចុះជួយរុះរើសំណល់ពីអគ្គីភ័យឆាបឆេះផ្ទះ និងរៀបចំទុកដាក់សំភារៈផ្សេងៗ ដើម្បីសម្រួលការលំបាក់របស់ពលរដ្ឋ ដែលរងគ្រោះ ។

កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត បន្ទាយ មានជ័យ ដែលបានចុះជួយរុះរើ សំណល់ខាងលើនេះ ស្ថិតក្រោមការអន្តរាគមន៍ និងការសម្របសម្រួលពីលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជារងភូមិភាគ៥ និងការបញ្ជាផ្ទាល់ពីលោក ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ។

គួររំលឹកថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ មានករណីអគ្គីភ័យឆាបឆេះផ្ទះ១ខ្នងរបស់លោក អេម ពៅ និងអ្នកស្រី ឈុន វណ្ណា ស្ថិតនៅចំណុចក្រោយផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានទទឹង៨ម៉ែត្រ និងបណ្តោយ២០ សង់អំពីឈើលើថ្មក្រោម បណ្តាលឲ្យខូចខាតអស់ទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណជា៩ម៉ឺនដុល្លាសហរដ្ឋអាមេរិក ។

ឆ្លើយតបទៅនឹង ចុះជួយនេះលោក អេម ពៅ និងភរិយា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជឹម ប៊ុនអាន និងកម្លាំងអាវុធហត្ថ នគរបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ទីរស្ថាប័នមួយចំនួន និងក្រុមយុវជនចលនាយុវជនកម្ពុជាក្រុម១៥៧ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាមិត្តភក្ត័ទាំងអស់ ដែលបានសួរសុខទុក្ខ តាំងពីពេលកើតហេតុរហូតមកទល់ពេលនេះ ៕

Loading...