មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ លោក សៅ ពន្លឺ ត្រូវអាវុធហត្ថក្រុងភ្នំពេញឃាត់ខ្លួន

ភ្នំពេញ៖ លោក សៅ ពន្លឺ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅឃាត់ខ្លួន នៅរសៀលថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០១៦នេះ នៅផ្លូវកាច់ជ្រុងសាលាសន្ធរម៉ុក ខណ្ឌទួលគោក ក្រោយពីលោកមេបញ្ជាការរងរូបនេះ កើតជម្លោះ និងគំរាមកំហែងស្រីស្នេហ៍របស់ខ្លួនយ៉ាងខ្លាំងៗ។ក្រោយមានការឃាត់ខ្លួនពីកម្លាំងអាវុធហត្ថខណ្ឌទួលគោក លោក សៅ ពន្លឺ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ហើយរហូតមកដល់យប់ថ្ងៃដដែលនេះ មិនទាន់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញនៅឡើយទេ។ជុំវិញការឃាត់ខ្លូនមេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺខាងលើនេះ ទាំងលោក ម៉ីង សុខលុច នាយការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ និងនាយរងការិយាល័យ លោក ខ័ណ្ឌ ចាន់ណារ៉ា បានប្រាប់ នៅយប់ថ្ងៃដដែលនេះថា លោកក្តាប់ព័ត៌មានមិនបានលំអិតនោះទេ។មន្រ្តីអាវុធហត្ថខណ្ឌទួលគោក បានប្រាប់ថា ពិតជាមានការឃាត់ខ្លួន់លោក សៅ ពន្លឺ ពិតមែនប៉ុន្តែបាន បញ្ជូនទៅអាវុធហត្ថក្រុងភ្លាមៗផងដែរ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *