មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លោក សាន្ត ប៊ុនថាន បានប្រាប់កូនចៅទប់ស្កាត់អ្នកកាសែត កុំឲ្យថតឡានដឹងឈើ

ក្រចេះ៖ ប្រភពពីមន្ត្រីកងរាជអាវុហត្ថ ដែលគេនិយមហៅថា ប៉េអឹម(PM) នៅអាណាចក្រខេត្តក្រចេះជាច្រើននាក់ បានខ្សឹបថា រាល់ឡានដឹកឈើប្រណី​តតាមច្រកនានា ក្នុងខេត្តក្រចេះ ដើម្បីចេញទៅលក់នៅយួនរបស់ពួកឈ្មួញឈើធំៗ ដូចជាឧកញ៉ាគង់ ក្រឹង និងឈ្មួញផ្សេងៗទៀត ត្រូវលោកមេបញ្ជាការអាវុធហត្ថខេត្តលោក សាន្ត ប៊ុនថាន បានប្រាប់កូនចៅជំ​និតៗ ដែលតាមកាងឡានដឹកឈើទាំងនោះ ត្រូវទប់ស្កាត់ហាមឃាត់អ្នកកាសែត ធ្វើយ៉ាងណាកុំឲ្យថតឡានដឹងឈើនោះ ដើម្បីកុំឲ្យថ្នាក់លើដឹងថា លោកបើកដៃឲ្យពួកឈ្មួញនាំឈើចេញ ដោយគ្មានការបង្ក្រាប តាមការណែនាំរបស់នាយឧត្តសេនីយ៍ផ្កាយ​មាស៤ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ​ប្រទេសនោះ ។

ប្រភពពីក្រុមម​ន្ត្រីអាវុធហត្ថខាងលើនេះ បាន ឲ្យបានដឹងបន្ថែមទៀតថា មានមេឈ្មួញឈើដុះស្លែ២នាក់ ប្តីប្រពន្ធប្រចាំខេត្តក្រចេះ មិនមានសមត្ថកិច្ចណា ហ៊ានបង្ក្រាបនោះទេ ព្រោះមានលោក សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត ជាខ្នងបង្អែកក្នុងការការពារនូវមុខជំ​នួញឈើ ក្នុងគ្រាដែលដឹកចេញទៅលក់ឲ្យយួន តាមច្រកផ្សេងៗក្នុងខេត្តក្រចេះ ។

គេបានបញ្ជាក់ថា មេឈ្មួញឈើជើងខ្លាំងពីរនាក់ប្តីប្រពន្ធ ដែលគេស្គាល់ឈ្មោះថា (ប្រពន្ធឈ្មោះ នី និងប្តីឈ្មោះ អាត) ដែលកំពុងតែធ្វើព្យុះ ធ្វើភ្លៀងពេញខេត្តក្រចេះ នឹងបានកំពុងតែដឹកជញ្ជូនឈើប្រណី​តឆ្លងដែនទៅលក់ឲ្យយួន យ៉ាងគគ្រឹកគគ្រេង ដោយមានមន្ត្រីប៉េអឹម ដែលគេដឹងថា ប្អូនលោក សាន ប៊ុនថាន ជាអ្នកតាមកាងរហូតដល់ចូលដីស្រុកយួន ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង២៖១៥នាទីរំលងអធ្រាត្រថ្ងៃទី៣០ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មានក្បួនរថយន្តម៉ាកសាំយ៉ុងរបស់ថៅកែ នី និងប្តីឈ្មោះ អាត បានសម្រុកដឹកជញ្ជូនឈើប្រណី​ត ចេញពីក្រុមហ៊ុនដុងភូ ស្ថិតនៅក្នុង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ មានចំនួន៥គ្រឿង ឆ្ពោះ​ទៅលក់ឲ្យយួន ។

ជាមួយគ្នានោះអ្នកយកព័ត៌មានបានផ្តិតរូបភាព (ថតរូប) ឡានដឹកឈើនោះ ក៏​ស្រាប់តែលិចមុខជន២នាក់ ដែលក្នុងនោះមានម្នាក់ឈ្មោះ ផល ជាប្អូនរបស់លោក សាន ប៊ុនថាន មេប៉េអឹម (P.M)​ ខេត្តក្រចេះ បានបើករថយន្តកាមេរី ឆ្លាមពណ៌ស ពាក់ស្លាខលេខ កំពង់ចាម 2A-0051 បានមកកៀរ រថយន្តអ្នកសារព័ត៌មាន ហើយបានស្រែកប្រាប់ថា បងៗ លោក សាន្ត ប៊ុនថាន ផ្តាំមកមិនឲ្យថតទេ កុំថត ចាំគេគិតគូរឲ្យ…។

តាមការបង្ហើបប្រភពពីសមត្ថកិច្ចតូចតាចនៃស្ថាប័នផ្សេងវិញ ដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសព្រៃឈើ ឲ្យដឹងដែរថា រាល់ថ្ងៃពួកគាត់នៅទីនេះ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ គឺដាក់គ្រាន់តែកម្លាចប្រជាពលរដ្ឋ រកស៊ីតូចតាចតែប៉ុណ្ណោះ តែបើប៉ះឡានដឹកឈើ របស់ឈ្មួញធំៗដូចជាស្រី នី ហើយប្តីឈ្មោះ អាត នេះ គឺពួកគាត់មិនហ៊ានបង្ក្រាបទេ ព្រោះឈ្មួញទាំងនេះ ជាឆ្នាំងបាយរបស់មេៗ នៅខេត្តក្រចេះនេះ។

ប្រភពថា បើនិយាយជារួម គឺទាំង អាជ្ញាធរ សមត្ថកិច្ចនៅក្នុងខេត្តក្រចេះទាំងមូល មានការបើកដៃ និងឃុបឃិតជាមួយមេឈ្មួញរកស៊ីឈើប្រណី​តជើងខ្លាំងដុះស្លែរពីរនាក់ប្តី និងប្រពន្ធនេះ និងមេឈ្មួ​ញឈើធំ គឺឧកញ៉ា គង់ ក្រឹង នោះផងដែរ ទើបអស់លោកមិនបង្ក្រាបទាល់តែសោះហ្មង ហើយរដូវនេះ​ចំពេលចូលឆ្នាំចិន ទើបពួកឈ្មួញសម្រុកដឹកឈើចេញទៅលក់នៅយួនដូចហែរកឋិនអ៊ីចឹង ដោយមានការបើកដៃពីអស់លោក ដើម្បីបានទទួលអាំងប៉ាវចូលឆ្នាំចិន យ៉ាងក្រាស់ក្រែល ពីក្រុមឈ្មួញទាំងនេះផងដែរ ។

ព្យាយាមទាក់ទងទៅលោក សាន ប៊ុនថាន មេអាវុធហត្ថខេត្តក្រចេះដែរ តែមិនអាចទាក់ទងបានដើម្បីបំភ្លឺ ៕

Loading...