មេបញ្ជាការអាវុធហត្ថខេត្តយកចិត្តទុកដាក់ពលរដ្ឋក្រីក្រគ្មានទីពឹង២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក

ស្ទឹងត្រែងៈ ប្រជាពលរដ្ឋក្រីក្រគ្មាន ទីពឹងព្រមទាំងមានជំងឺធ្ងន់ធ្ងរ២គ្រួសារ ដែលកំពុងសម្រាកព្យាបាលនៅបង្អែកខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨មេបញ្ចាការកងរាជអាវុធហត្ថខេត្តបាននាំយកអំណោយជារបស់លោកផ្ទាល់ បានទៅជូនគ្រា ដែលពលរដ្ឋទាំងពីរគ្រួសារនោះកំពុងមានទុកត្រូវការជំនួយសប្បុរសធម៍ ។

លោកអៀងវ់ាន់ឌីមេបញ្ចាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានអោយដឹងថានៅក្នុងការយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារខាងលើគឺបន្ទាប់ពីលោកទទួលបានដំណឹងភ្លាមថាគ្រួសារទាំងពីរកំពុងសម្រាកព្យាបាលហើយគ្មានលទ្ធភាពព្យាបាលបន្ត និងបានសុំពេទ្យទៅសម្រាកនៅផ្ទះវិញ ។ ដូច្នេះលោកមេបញ្ចាការក៏បានពាំនាំយកអំណោយបន្តិចបន្តួចរបស់លោកផ្ទាល់ទៅចែកជូនភ្លាមៗ ។ លោកមេបញ្ចាការបន្តថាអ្នកជំងឺ ដែលត្រូវផ្តល់ជូននូវអំណោយខាងលើនោះគឺមកពីស្រុកសៀមប៉ាង ដែលអ្នកជំងឺម្នាក់មានជំងឺគ្រុនចាញ់ស្លេកស្លាំងធ្ងន់ធ្ងរ និងស្តី្រម្នាក់ទៀតមានទម្ងន់ ០៤ខែត្រូវការឈាមបញ្ចូលបន្ទាន់ ។ ជាមួយគ្នានេះផងដែរអ្នកជំងឺទាំង២នាក់ ដែលកំពុងសម្រាកព្យាបាលនោះខាងសហភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំដោយឯកឧត្តមហ៊ុន ម៉ានីក៏បាននឹងកំពុងយកចិត្តទុកដាក់ព្យាបាលជម្ងឺជូនរហូតដល់ជាសះស្បើយ ។

គួរបញ្ចាក់ផងដែរថាអំណោយ ដែលចែនជូនពលរដ្ឋក្រីក្រីនោះក្នុង១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី០១កេះ ទឹកក្រូច០១កេះ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល ៕ ឡុងកាន់សំនៀង

Loading...