មេបញ្ជាការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​រង់​ការ​ចោទប្រកាន់​ជីកដី​ក្នុង​បន្ទាយ​លក់​

​ ​ខេត្ត​បន្ទាយ​មាន​ជ័​យៈ​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ លោក​ឧត្តមសេនីយ៍ត្រី​ ភ្ល​ន់​ តារា​ រង់​ការ​ចោទប្រកាន់​ពី​មន្ត្រី​យោធា​ក្រោម​ឱវាទ​ថា​បាន​ធ្វើ​សកម្មភាព​យក​គ្រឿងចក្រ​ជី​កក​ កាយ​ដី​ក្នុង​បន្ទាយ​លក់​ដែល​គេ​សង្ស័យ​ធ្វើ​ឡើង​សម្រាប់​ផលប្រយោជន៍​ខ្លួនឯង​។​

សកម្មភាព​ជីក​កកាយ​ដី​ក្នុង​បន្ទាយ​ដើម្បី​ធ្វើ​អាជីវកម្ម​របស់​លោក​មេបញ្ជាការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ បន្ទាប់​ពី​គេ​មើលឃើញ​ថា​ការ​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​ក្នុង​ក្រុង​សិរី​សោភ័ណ​ត្រូវ​បាន​ក្រសួង​រ៉ែ​បញ្ចប់​អាជ្ញាប័ណ្ណ​និង​ទៅ​ធ្វើ​សកម្មភាព​ជីក​កកាយ​អាង​ទឹក​បុរាណ​នៅ​ខាងក្រោយ​សាលាក្រុង​សិរី​សោ​ ភ័​ណ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់​ នៅ​ភូមិ​ពង្រ​ ធ្វើការ​តវ៉ា​ទប់ស្កាត់​ផ្អាក​សកម្មភាព​នោះ​ផង​ដែរ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​យោធា​បំរើ​ការងារ​នៅ​ក្នុង​បន្ទាយ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖​សកម្មភាព​ជីក​កកាយ​ដី​នៅ​ក្នុង​បន្ទាយ​ធ្វើ​ឡើង​មាន​រយៈពេល​៣​ទៅ​៤​ ថ្ងៃ​មក​ហើយ​ក្នុង​នោះ​មាន​រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង​បាន​ចូល​មក​ដឹក​ដី​យ៉ាង​គគ្រឹកគគ្រេង​ ទៀត​ផង​។​សកម្មភាព​នោះ​គេ​មិនដឹង​ថា​តើ​លោក​មេបញ្ជាការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​បាន​សុំ​អនុញ្ញាត​ពី​ថ្នាក់លើ​រឺ​យ៉ាងណា​នោះ​ទេ​។​

​ជុំវិញ​នៃ​ការ​ចោទប្រកាន់​នេះ​ លោក​ឧត្តមសេនីយ៍ត្រី​ ភ្ល​ន់​ តារា​ បាន​ឆ្លើយ​បំភ្លឺ​ឱ្យ​ដឹង​ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​នេះ​ថា​ លោក​គ្រាន់តែ​ជីកដី​ធ្វើ​ស្រះ​ទឹក​ដើម្បី​យក​ទឹក​ផ្គត់​ ផ្គង់​អង្គភាព​តែ​ប៉ុណ្ណោះ​ មិនមែន​ជីកដី​បន្ទាយ​ដើម្បី​ធ្វើ​អាជីវកម្ម​នោះ​ឡើយ​ ។​សកម្មភាព​នោះ​ លោក​បញ្ជាក់​ថា​ត្រូវ​បា​នប​ញ្ឆ​ប់​ហើយ​នៅ​ថ្ងៃនេះ​។​

​គួរ​បញ្ជាក់​ថា​៖​បន្ទាប់​ពី​កា​រប​ញ្ឆ​ប់​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​ក្នុង​ក្រុង​សិរី​សោភ័ណ​ដែល​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​បញ្ចប់​អាជ្ញាប័ណ្ណ​របស់​ក្រុម​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​នៅ​ក្រុង​សិរី​សោភ័ណ​ ធ្វើ​ឡើង​ តាម​ការ​ស្នើ​សុំ​ពី​សំណាក់​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​រួច​មក​។​បច្ចុប្បន្ន​នេះ​ សកម្មភាព​ធ្វើ​ អាជីវកម្ម​ដី​ភ្នំ​ត្រូវ​បាន​គេ​រាយ​ការ​មក​ថា​មាន​ក្រុមហ៊ុន​មួយ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​លួចលាក់​ ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដី​ភ្នំ​កង​វ៉ា​ស្ថិត​ក្នុងភូមិ​ពង្រ​សង្កាត់​កំពង់ស្វាយ​ជា​ដដែល​គេ​ពុំ​មិន​ទាន់​ដឹង​ថា​ក្រុមហ៊ុន​នោះ​មានឈ្មោះ​អ្វី​នៅឡើយ​នោះ​ទេ​អ្នក​យក​ព័ត៌មាន​យើង​និង​តាមដាន​បន្ត​ទៀត​ នូវ​សកម្មភាព​ជី​កក​កា​ដី​ភ្នំ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ដែល​មាន​ភាព​មិន​ប្រក្រតី​នោះ​៕
IMG_0977
IMG_0978
IMG_0980
IMG_0982

Loading...

Leave a Reply

Your email address will not be published. Required fields are marked *