មេប៉ុស្តិ៍ច្រកណាំលៀ ត្រូវគេចោទថា បើកឲ្យបទល្មើសព្រៃឈើ ឆ្លងកាត់ទៅប្រទេសវៀតណាម

ខេត្តមណ្ឌលគិរី ៖ មេប៉ុស្តិ៍ច្រកណាំលៀ ឬគេហៅថាច្រកប៉ុស្តិ៍ប្រាំពីរ ដែលគេស្គាល់ថា មានឈ្មោះ សំរិត ណយ ត្រូវគេចោទប្រកាន់ថា បានបើកដៃអនុញ្ញាតឲ្យបទល្មើសព្រៃឈើឆ្លងកាត់ទៅប្រទេសវៀតណាម។

បើតាមសេចក្ដីរាយការពីប្រជាពលរដ្ឋរស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដារ បានឲ្យដឹងថា នៅក្នុងរយៈពេល៥ថ្ងៃកន្លងទៅនេះ ពោលគឺចាប់តាំងពីថ្ងៃទី៨ ខែសីហា មក ក្នុងមួយយប់ៗក៏មានរថយន្ដដឹកឈើពីរ១៥ ទៅ២០គ្រឿងដែរ ដែលសុទ្ធសឹងតែម៉ាកឡង់គ្រីស័រ កាមរី ធុនរ៉ា រថយន្ដកែឆ្នៃ ដឹកឈើប្រណិត ឆ្លងកាត់ស្រុកពេជ្រាដារ ឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វាណាំលៀហៅប៉ុស្តិ៍៧ យ៉ាងគគ្រឹកគគ្រេងដោយពុំមានចំណាត់ការណាឡើយ។

តាមប្រជាពលរដ្ឋ ចាប់តាំងពីលោក សំរិត ណយ មកកាន់ដំណែងជាមេប៉ុស្តិ៍មក គេតែងឃើញសកម្មភាពដឹកជញ្ជូនឈើប្រណិតឆ្លងដែន ក៏កើតមានគគ្រឹកគគ្រេងផងដែរ។

ចំពោះបញ្ហានេះ ANN បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក សំរិត ណយ ជាច្រើនលើក តែមិនអាចទាក់ទងបាន ដោយសារតែទូរស័ព្ទរបស់លោកបែរជាមានជនជាតិវៀតណាមឆ្លើយថា លោកមេ ណយ មិននៅទៅវិញ។

ចំណែកលោក ស៊ាន ស៊ីវ៉ន ប្រធានវិរៈការពារព្រំដែន៣០៣ បានមានប្រសាសន៍ទាំងគំរោះគំរើយថា «បើកើតមានបទល្មើសមែនដាក់កំលាំងទៅចាប់ទៅ លោកមិនដឹងមិនអីទេ» បន្ទាប់មកក៏បិតទូរស័ព្ទបាត់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *